គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាលអោយកេីតមាន​អគ្គីភ័យ​ឆាប​ឆេះរថយន្តដឹកប្រេងនិងរថយន្តកង់១៨រួចរាលដាលបន្តទៅឆេះផ្ទះអ្នកស្រុកហាងទំនិញនិងអាគារផ្អេីលរត់ជាន់ជេីងគ្នាទាំងកណ្តាលរាត្រី

គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាលអោយកេីតមាន​អគ្គីភ័យ​ឆាប​ឆេះរថយន្តដឹកប្រេងនិងរថយន្តកង់១៨រួចរាលដាលបន្តទៅឆេះផ្ទះអ្នកស្រុកហាងទំនិញនិងអាគារផ្អេីលរត់ជាន់ជេីងគ្នាទាំងកណ្តាលរាត្រី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាងកក:​ រថយន្តដឹកប្រេងបើកទៅបុករថយន្តកង់១០ផ្ទុះលាន់កក្រើកភ្លើងឆេះរាលដាលទៅឆេះផ្ទះនិងអាគារជាង១០ល្វែង រថយន្តនិងម៉ូតូខូចខាតជាង២០គ្រឿងរងរបួសយ៉ាងច្រើន ប្រេងលេចធ្លាយអាជ្ញាធរត្រូវបិទមិនឲ្យធ្វើចរាចរណ៍ជា​បណ្ដោះអាសន្នប្រជាជនភ្ញាក់ផ្អើលនាំគ្នារត់គេចពីការស្លាប់ ប្រមូលផ្ដុំកម្លាំងសង្រ្គោះអ្នករងរបួសនិងពន្លត់ភ្លើង។

នាថ្ងៃទី២៩ខែតុលាឆ្នាំ២០២០វេលាម៉ោង១២និង៣០នាទី កើតហេតុរថយន្តដឹកប្រេងបើកមកពីផ្លូវខេត្តនគរាជសីម៉ា លើផ្លូវខ្សែ២៤ឈោគឆៃ-ដេចឧត្តម សំដៅទៅផ្លូវស្រុកណាងរ៉ងខេត្តបុរី រ៉ាំតែលុះមកដល់ក្បែរផ្លូវបំបែកជាបួនកណ្ដាលស្រុកណងគីបានរេចង្កូតទៅបុករថយន្តកង់១៨ ហើយក៏ផ្ទុះលាន់កក្រើកមុនហ្នឹងមានអណ្ដាតភ្លើងឆេះរថយន្តទាំង២គ្រឿង។

Sponsor

សូមបញ្ជាក់ថាប្រេងនៅតែលេចធ្លាយចេញពាសពេញផ្លូវ និងលូបង្ហូរទឹកធ្វើឲ្យភ្លើងរាលដាលទៅឆេះអាគារផ្ទះស​ម្បែង ហាងទំនិញរបស់ប្រជាជនដែលនៅក្បែរចំណុចកើតហេតុ ទទួលរងការខូចខាតមិនតិចជាង១០ល្វែងថែមទាំងឆេះរថយន្ត ម៉ូតូ ក្បែរចំណុចកើតហេតុខូចខាតជាង២០គ្រឿង និងមានសម្លេងខ្លាំងដូចផ្ទុះជារយះៗបង្ករការភ្ញាក់ផ្អើលដល់ប្រជាជននៅក្នុងនិងក្បែរកន្លែងកើតហេតុនាំគ្នារត់ប្រាសអាយុខណះដែលអង្គភាពសង្រ្គោះនិងរថយន្តពន្លត់អគ្គីភ័យទាំងនៅក្នុងស្រុកនិងនៅស្រុកក្បែរនោះជាង៥០គ្រឿង ជន្លៀសអ្នកដែលត្រូវភ្លើងឆេះបញ្ជូនទៅមន្ទីរពេទ្យជាច្រើននាក់និងប្រញ៉ាប់ជួយបាញ់សារធាតុគីមីនិងទឹកដើម្បីពន្លត់​ភ្លើងដែលឆេះរថយន្តអាគារផ្ទះសម្បែងយ៉ាងកោឡាហល់ ដលម្បីស្កាត់ភ្លើងមិនឲ្យរាលដាលឆេះទ្រង់ទ្រាយធំដោយ​ឡែកអ្នកបើករថយន្តដឹកប្រេងនិងរថយន្តកង់១៨បានលោត​រត់ចេញពីរថយន្តដោយសុវត្តិភាពមុននិងភ្លើងឆេះរាលដាល ដែលសមត្ថកិច្ចប្រើពេលពន្លត់ភ្លើងជាង៣ម៉ោងនៅតែមិនអាចគ្រប់គ្រងភ្លើងបានទើបបិទចរាចរណ៍លើផ្លូវខាងលើរយះចម្ងាយ៥គីឡូម៉ែត្រដើម្បីការពារកើតឧបទ្ធវហេតុសាំដែល៕