ព្យុះ(ម៉ូ ឡាបេ)បានបោកបក់និងគ្របដណ្តប់មកលេីតំបន់ភាគកណ្តាលវៀតណាមបណ្តាលអោយមនុស្សស្លាប់សរុបយ៉ាងតិច១៦នាក់តែចំនួនអាចកើន​ឡើងច្រើនជាងនេះព្រោះនៅមានអ្នកបាត់ខ្លួនប្រមាណ៥០នាក់ទៀត

ព្យុះ(ម៉ូ ឡាបេ)បានបោកបក់និងគ្របដណ្តប់មកលេីតំបន់ភាគកណ្តាលវៀតណាមបណ្តាលអោយមនុស្សស្លាប់សរុបយ៉ាងតិច១៦នាក់តែចំនួនអាចកើន​ឡើងច្រើនជាងនេះព្រោះនៅមានអ្នកបាត់ខ្លួនប្រមាណ៥០នាក់ទៀត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ហាណូយ:​ គ្រោះ​ថ្នាក់​ធម្មជាតិដោយឥទ្ធិពលព្យុះ ម៉ូ ឡាបេ ដែលបោកបក់មកលើតំបន់ភាគខាងកណ្ដាលរបស់វៀត​ណាមបានបង្កការខូចខាតទំហំធំបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច១៦នាក់ដោយឡែករដ្ឋាភិបាលប្រញ៉ាប់ផ្ដល់ការជួយសង្រ្គោះអ្នកទទួលរងផលប៉ះពាល់ ។

សារព័ត៍មានបរទេសរាយការណ៍ពីទីក្រុវហាណូយប្រទេសវៀតណាមនៅថ្ងៃទី២៩តុលានេះថាតផ្ជាប់ពីព្យុះម៉ូ ឡាបេ បោកបក់មកលើឆ្នេរភាគកណ្ដាលរបស់វៀតណាមនិងផ្ទៃរាបភាគកណ្ដាលរបស់ប្រទេសកាលពីថ្ងៃពុធកន្កងមកនោះ។

Sponsor

តំបន់ដែលទទួលរងការខូចខាតធ្ងន់បំផុតគឺខេត្តក្វាងណាម ដែលមានស្រុកសំចាន់ៗគឺស្រុកហយ អាន់ដោយក្រៅពី​ឥទ្ធិពលរបស់ព្យុះធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងហើយថែមទាំងមានខ្យល់កន្រ្តាក់យ៉ាងតិច២ចំណុចរបស់ខេត្តក្វាងណាមបង្កឲ្យមានមនុស្សស្លាប់សរុបយ៉ាងតិច១៦នាក់តែចំនួនអាចកើន​ឡើងច្រើនជាងនេះព្រោះនៅមានរបាយការណ៍អ្នកបាត់ខ្លួនប្រមាណ៥០នាក់ទៀតដោយឡែកកងទព័​វៀតណាមប្រមូលផ្ដុំកម្លាំងទាហានរាប់រយនាក់ចុះមូលដ្ឋានដើម្បីជួយ​សង្រ្គោះជនរងគ្រោះនិងប្រញ៉ាប់រុករកអ្នក​បាត់ខ្លួន។

ឆ្នាំនេះគឺជាឆ្នាំដែលវៀតណាមត្រូវប្រឈមជាមួយគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរបំផុតដោយព្យុះម៉ូ ឡាបេ ជាព្យុះទី៥ ដែលឡើងច្រាំងភាគកណ្ដាលរបស់ប្រទេសក្នុងពេលតែមួយខែក្រៅពីនោះនៅមានខ្យល់សំពាធទាបកម្លាំងខ្លាំងជាច្រើនលើកបណ្ដាលឲ្យមានមនុស្សស្លាប់សរុបជាង​១០០នាក់ប្រជាជនរាប់លាននាក់គ្នាមទីជម្រកនិងមានការ​ប្រមើលតម្លៃនៃការខូចខាតខាងសេដ្ឋកិច្ចជាង១,០០០លានដុង៕