ឧត្តរមានជ័យ: ក្រុមហ៊ុនមួយដែលមានឈ្មោះ ដានី ដេង បាននឹងកំពុងសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យយ៉ាងពេញបន្ទុកទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានហាមយ៉ាងណាក៏ដោយព្រោះសំអាងទៅលើលិខិតនិងអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម០១សន្លឹក។
នៅថ្ងៃទី៣ខែវិច្ចិកាឆ្នាំ២០២០នេះមានសេចក្តីរាយការណ៍ពីសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យមកថាក្នុងមួយថ្ងៃៗគេសង្កេតឃើញរថយន្តក្រុមហ៊ុន ដានីដេង បានសម្រុកនាំសត្វជ្រូកចូលប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិអូរស្មាច់ក្នុងមួយថ្ងៃរាប់សិបឡានដោយគេពុំដឹងពីចំនួនការនាំចូលអោយពិតប្រាកដនោះទេ។
ម្ចាស់អាជីវកម្មក្រុមហ៊ុនខាងលើត្រូវបានគេស្គាល់ឈ្មោះ ចែ ធំ ប្តីលោកឧត្តមសេនីយ៍ត្រី កែវ ឋានៈ មានតួនាទីជាទីចាត់ការទំនាក់ទំនងព្រំដែន។
ក្រុមហ៊ុនខាងលើដោយសំអាងនិងយកលេសលើលិខិតរបស់ក្រសួងកសិកម្ម០១សន្លឹកបានសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃក្នុងមួយថ្ងៃៗរាប់សិបឡានទើបមហាជនសន្និដ្ឋាននិងសង្ស័យថាការនាំចូលជ្រូករបស់ក្រុមហ៊ុនខាងលេីលើសច្បាប់អនុញ្ញាតរបស់ក្រសួងកសិកម្មនិងបានផ្គេីនទៅនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានហាម និងឲ្យមានកាត់បន្ថយក្នុងការនាំសត្វរស់និងចំណីអាហារគ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាងដើម្បីលើកកម្ពស់និងលើកស្ទួយវិស័យកសិកម្មដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។
ប៉ុន្តែម្ចាស់ក្រុមហ៊ុនខាងលើបាននឹងកំពុងសម្រុកនាំចូលសត្វជ្រូកឆ្លងដែនពីប្រទេសថៃយ៉ាងគំហុកដោយពុំដឹងការនាំចូលពិតប្រាកដដោយមានការបើកភ្លើងខៀវពីសំណាក់លោក វ៉ាន់ ក្តេរ មេគយច្រកអន្តរជាតិអូរស្មាច់និងលោក តាញ់ បុត្តា បសុព្យាបាលពេទ្យសត្វខេត្តឧត្តរមានជ័យទើបម្ចាស់អាជីកម្មខាងលើដឹកជញ្ជូនឆ្លងដែនបានដោយសេរី។
ជុំវិញករណីខាងលើក្រុមការងាយើងមិនអាចសុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនខាងលើបានទេព្រោះខលទៅលើក តែគ្រាន់តែដឹងថាអ្នកសារព័ត៌មានក៏បិទទូរស័ព្ទវិញ។
ចំណែកលោក តាញ់ បុត្តា ពេទ្យសត្វខេត្តលោកក៏មិនបានដឹងនៃការនាំចំនួនសត្វជ្រូកចូលឲ្យពិតប្រាកនោះដែរលោកវ៉ាន់ ក្តេរ មេគយមិនអាចសុំការបកស្រាយបានទេព្រោះគ្មានលេខទូរស័ព្ទ៕


