ភ្នំពេញ: អគ្គិភ័យឆាបឆេះយ៉ាងផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចផ្លូវ៤៣០ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។
បើតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថាម្ចាស់ផ្ទះមាន៖ទី១-ឈ្មោះ នួន ផល្លី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ នៅផ្ទះ ។
ទី២-ឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ ៧៩ឆ្នាំ មុខរបរ លក់បាយ។
ទី៣-ឈ្មោះ ខាត់ ហេង ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរ លក់បាយនិងកាហ្វេនិងម្ចាស់ផ្ទះទី៤-ឈ្មោះ អុី ទិតភេទប្រុស អាយុ៦៣ឆ្នាំជាគ្រូបង្រៀនចូលនិវត្តន៍ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាផ្ទះខាងលេីមានចំនួន៤ល្វែងជាប់ៗគ្នាដោយផ្ទះទី១និងទី២មានលក់បាយម្ហូបកាហ្វេពេលព្រឹកនិងផ្ទះទី៣មានលក់ចាប់ហួយផ្ទះទី៤មានលក់នំកង ។
ប្រភពព័ត៌មានបន្តថាមុនពេលកេីតហេតុគេបានឃេីញអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់ទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។
សូមបញ្ជាក់ថាករណីនេះកម្លាំងសមត្ថកិច្ចជំនាញការិយាល័យពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៨គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន១០ឡានក្នុងនោះរួមមានរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ឡានរថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានរថយន្តអគ្គិភ័យក្រុមហ៊ុន OCICទីក្រុងកោះពេជ្រចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន។
ចំពោះផ្ទះចំនួន៤ល្វែងខាងលេីគឺរងការខូចខាតទាំងស្រុងតែម្តងសំណាងមិនមានមនុស្សរងរបួសនោះទេចំពោះមូលហេតុជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី៕


