សៀមរាប: ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលាស្រុកស្វាយលើប្រាសាទនេះស្ថិតនៅខាងកើតជើងភ្នំគូលែននិងខាងកើតក្រុងសៀមរាបលើចម្ងាយផ្លូវប្រហែល៧៧គីឡូម៉ែត្រប្រាសាទនេះមានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្តដូច្នោះដែរដែលអាចឲ្យគេដឹងបានថាជាប្រាសាទដែលកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នៅចុងសតវត្សរ៍ទី១១ដើមសតវត្សរ៍ទី១២ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ទោះជាមានភាពប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរវត្តក៏ពិតមែនប៉ុន្តែគេមិនអាចដឹងកាលបរិច្ចេទពិតប្រាកដនៃឆ្នាំដែលកសាងប្រាសាទបេងមាលាឡើយព្រោះហេតុថាគ្មានសិលាចារឹកបញ្ជាក់។
បើសរុបទំហំដែលត្រូវការពារក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅតំបន់ប្រាសាទបេងមាលាមានទំហំដល់ទៅ៨៦៩ហិកតា។
នៅខាងកើតប្រាសាទនេះមានបារាយណ៍ដ៏ធំមួយមានបណ្តោយ១៦០០ម៉ែត្រនិងទទឹង ៨០០ម៉ែត្រតួប្រាសាទមានទំហំបណ្តោយ ១០៧៦ម៉ែត្រទទឹង ៩១៣ម៉ែត្រ។
នៅក្បែរប្រាសាទនេះ មានប្រាសាទតូចៗជាច្រើនទៀត មានដូចជាប្រាសាទជ្រៃនិងប្រាសាទកងភ្លក់ជាដើមចំណែកខាងជើងឆៀងខាងលិចមានតំបន់មួយដែលគេឲ្យឈ្មោះថា តំបន់អូរថ្មដាប់ដែលជាកន្លែងដាប់ថ្មបុរាណសម្រាប់បម្រើការសាងសង់ប្រាសាទនៅតំបន់អង្គរទាំងមូល។



