ឪពុកចុង​តិរច្ឆាន​ចាប់រំលោភកូនស្រីពីរនាក់តាំងពីអាយុ៩ឆ្នាំរហូតដល់អាយុ១៣ឆ្នាំទេីបបែកការត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឪពុកចុង​តិរច្ឆាន​ចាប់រំលោភកូនស្រីពីរនាក់តាំងពីអាយុ៩ឆ្នាំរហូតដល់អាយុ១៣ឆ្នាំទេីបបែកការត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ:​ នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០នគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យដែលត្រូវជាឪពុក​ចុងរបស់កុមារី២នាក់ដែលជាបងប្អូនពីបទចាប់រំលោភសេពសន្ថវៈយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរមានឈ្មោះ ក្អើយ ប៊ឿ ប្រពន្ធឈ្មោះ សួន ស្រីម៉ុំ មានទីលំនៅរស់នៅភូមិអង្រ្គង ឃុំរណសិរ្យស្រុកសង្គមថ្មីខេត្តព្រះវិហារតាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូនទី១មានឈ្មោះ ម៉េត សុ.សា.ន និងទី២ប្អូនស្រីឈ្មោះ ម៉េត ហ.ណ បានប្រាប់ពីទង្វើឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាង តាំងពីនាងអាយុ៩ឆ្នាំនិងគំរាមសម្លាប់ពួកនាងមិនឲពួកនាងទម្លាយរឿងនេះប្រាប់អ្នកណាដឹងបើបែករឿងគាត់នឹងសម្លាប់ពួកនាងចោល។

Sponsor

នាងបានប្រាប់ថាឪពុកចុងមានឈ្មោះ ក្អើយ ប៊ឿ បានចាប់​រំលោភនាងតាំងពីនាងមានអាយុ៩ឆ្នាំមកម្លេះឥឡូវកុមារីអាយុ១៣ឆ្នាំហើយទើបបែកការដោយសារតែនាងទ្រាំពុំបាន​ពីការធ្វើបាបពីឪពុកចុងនិងភ័យខ្លាចការគំរាមសម្លាប់ទើប​នាងបានរត់ទៅផ្ទះយាយនិងប្រាប់យាយពីទង្វើឪពុកចុងចាប់​រំលោភពួកនាង។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចបានក៏សាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។