ភ្នំពេញ: លោកអនុសេនីយ៍ត្រី ហេង ហៃអត្តលេខ២០០២១៤ សមាជិកអង្គភាពសន្តិសុខ នៃកងរាជអាវុធហត្ថផ្ទៃប្រទេស សូមធ្វើការបំភ្លឺ និងសូមទោសជាសាធារណៈ ចំពោះកំហុសឆ្គង ខ្វះការពិចារណាគិតគូរឲ្យបានល្អិតល្អន់ត្រឹមត្រូវ ដោយប្រព្រឹត្តតាមបណ្តាញសង្គមព្រោះតែរឿងអាក់អន់ស្រពន់ចិត្តបន្តិចបន្តួច (រឿងបុគ្គល)។
ខ្ញុំបាទបានសាងកំហុសធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម(ហ្វេសប៊ុក)ផ្ទាល់ខ្លួនឈ្មោះ(អ្នកខេត្តព្រៃវែង) ដោយបានវាយប្រហារលើប្រធានអង្គភាពព្រោះតែរឿងអាក់អន់ស្រពន់ចិត្តបន្តិបន្តួចជារឿងបុគ្គលដែលផ្ទុយពីបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទនិងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។
ក្នុងលិខិតសូមទោសមានខ្លឹមសារដូចតទៅៈខ្ញុំបាទសូមទទួលស្គាល់នូវកំហុសរបស់ខ្លួនហើយសុំធ្វើការសូមទោសជាសាធារណៈពិសេសពីថ្នាក់ដឹកនាំអាវុធហត្ថគ្រប់លំដាប់ថ្នាក់និងនាយនាយទាហនរងនៃកងរាជអាវុធហត្ថទូទាំងប្រទេស។
ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំងនិងសូមនាយនាយទាហានរងកងរាជអាវុធហត្ថកុំយកគំរូតាមខ្ញុំ។
ខ្ញុំសូមសន្យាថានឹងមិនសាងកំហុសជាលើកទីពីរនោះទេ! ចង់ជ្រាបច្បាស់សូមអានលិខិតសូមទោសជាសាធារណៈដូចខាងក្រោមៈ
