នៅចាំមុខប៉ូលីសសំអុយនេះទេអ្នកកាន់ច្បាប់តែ​មកប្រព្រឹត្ត​ខុសដកកាំភ្លេីងគំរាមស្រ្តីម្នាក់កំពុងឈរចាំប្តីចុះដកក្រឪឈូក​រំលោភបានសម្រេចពេលនេះត្រូវបានចោទប្រកាន់ពី​បទ​រំលោភ​សេពសន្ថវៈ​ប្រពន្ធ​គេបញ្ចូនទៅតុលាការ

នៅចាំមុខប៉ូលីសសំអុយនេះទេអ្នកកាន់ច្បាប់តែ​មកប្រព្រឹត្ត​ខុសដកកាំភ្លេីងគំរាមស្រ្តីម្នាក់កំពុងឈរចាំប្តីចុះដកក្រឪឈូក​រំលោភបានសម្រេចពេលនេះត្រូវបានចោទប្រកាន់ពី​បទ​រំលោភ​សេពសន្ថវៈ​ប្រពន្ធ​គេបញ្ចូនទៅតុលាការ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ក្រោយ​ពី​បើក​ការ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​រាជធានី​ភ្នំពេញនា​រសៀល​ថ្ងៃ​ទី​១៨ខែវិច្ឆិកាឆ្នាំ​២០២០បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ខណ្ឌ​ជ្រោយចង្វា​ម្នាក់ពី​បទ​.​រំលោភ​សេពសន្ថវៈ និង​បទ​.កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

បន្ទាប់​មក​សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរដើម្បី​សម្រេច​ឃុំខ្លួន​លើ​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។

Sponsor

ជនសង្ស័យ​ឈ្មោះ ខេ​ម វណ្ណ​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ខណ្ឌ​ជ្រោយចង្វារស្នាក់​នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លាបខណ្ឌ​ជ្រោយចង្វារ​។

រីឯ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស​.​ស​.​ត អាយុ​២៦​ឆ្នាំមុខរបរ​នៅផ្ទះមាន​ទីលំនៅ​ភូមិ​ព្រៃ​ពពេលសង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដើមចម​សំណុំរឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថានៅ​ថ្ងៃ​ទី​១៤ខែវិច្ឆិកាឆ្នាំ​២០២០កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ដោយ​ចោទប្រកាន់​ថាបាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ឲ្យ​ដោះ​សម្លៀក​បំពាក់រួច​ចាប់​ផ្ដួល​ទៅ​នឹង​ដី ហើយ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​។

តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថាកាលពី​វេ​លា​ម៉ោង​១០និង​២០​នាទី​ព្រឹកថ្ងៃ​ទី​១២ខែវិច្ឆិកាឆ្នាំ​២០២០នាង​និង​ប្តី​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​១​គ្រឿងចេញពីផ្ទះ​ទៅ​ដក​ក្រឳ​ឈូកនៅ​ចំណុច​បឹង​ខាងកើត​ភូមិកប់​ស្រូវ​តូចសង្កាត់​គោក​រកាខណ្ឌ​ព្រែក​ព្នៅរាជធានី​ភ្នំពេញពេល​ទៅ​ដល់​បឹង​នោះ​ប្តី​បាន​ឲ្យ​នាង​ជា​ប្រពន្ធ​នៅ​ឈរ​ចាំ​ម៉ូតូហើយ​គាត់​(​ប្តី​)​បាន​ចុះ​ទៅ​ដក​ក្រឳ​ឈូក​ក្នុង​បឹង​។

ពេល​កំពុង​ឈរ​នោះ​ស្រាប់តែ​ជនសង្ស័យបាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​របងរួច​បាន​ដើរ​សំដៅ​មក​រក​នាង​ដោយ​សួរ​ថា​ប្តី​ទៅ​ណា? តែ​នាង​មិន​បាន​តប​នោះ​ទេ​។

ឃើញ​ដូច្នោះ​ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​ម៉ាក ROLO ភ្ជង់​ជន​រង​គ្រោះ​គំរាម​ឲ្យ​ដោះ​សម្លៀក​បំពាក់​ចេញ​ទាំងអស់រួច​ចាប់​នាង​រំលោភរ​សេពសន្ថវៈ​ហូត​បាន​សម្រេច​។

ក្នុង​បណ្តឹង​បាន​បញ្ជាក់​ទៀត​ថាបន្ទាប់​ពី​ជនសង្ស័យ​រំលោភ​រួច នាង​បាន​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​លេខ​ទូរស័ព្ទដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ​ៗ​ទៀត​លុះ​បន្ទាប់​មក​នាង​ក៏​បាន​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ចនិង​បាន​ណាត់ជួប​ជនសង្ស័យ​នៅ​ក្នុងភូមិ​ផ្សារ​លិចសង្កាត់​ព្រែក​ព្នៅ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ស៊េរី​១៩៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4327 មក​ជួប​នាង​តែ​ទំនងជា​ដឹងខ្លួន​ទើប​ជនសង្ស័យបើករថយន្ត​គេចខ្លួន​រហូត​ដល់​មហាវិថី​វិមាន​ឈ្នះ​ឈ្នះពេល​នោះ​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅបាន​ដេញ​តាម​ពីក្រោយនិង​បាញ់​គំរាម​២​គ្រាប់​ឲ្យ​ឈប់​ដើម្បី​ចាប់ខ្លួន​។

ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យយក​ទៅ​សាកសួរ​នៅ​អភិ​ការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​កចំណែក​ខាង​ក្រុម​គ្រួសារ​ជនសង្ស័យបាន​ធ្វើការ​ស​ម្រួ​ប​សម្រួល​គ្នា ដោយ​សុំ​សងជំងឺចិត្ត​ទៅ​ស្ត្រី​រង​គ្រោះ​ត្រឹមតែ​១ពាន់​ដុល្លារ​អា​មេ​រិ​ក​ទើបបាន​មិន​ត្រូវរ៉ូវ​គ្នា​។

ខណៈ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​រួម​មាន ៖ កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើមគ្រាប់​ចំនួន​៥​គ្រាប់ ទូរស័ព្ទ​១​គ្រឿង និង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បើ​ទោះបីជា​មានការ​ចោទប្រកាន់​យ៉ាងនេះ​ក្តីជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល​ម្នាក់បាន​បដិសេធន៍​ថាខ្លួន​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕