កងទ័ព​សុីឈ្នួលរបស់អ៊ីរ៉ង់កែនត្រូវបានក្រុមអ្នកបេីកយន្តហោះចម្បាំងយីវ កម្ទេចបណ្តាលអោយស្លាប់ចំនួន១៤នាក់​នៅរដ្ឋស៊ីរី

កងទ័ព​សុីឈ្នួលរបស់អ៊ីរ៉ង់កែនត្រូវបានក្រុមអ្នកបេីកយន្តហោះចម្បាំងយីវ កម្ទេចបណ្តាលអោយស្លាប់ចំនួន១៤នាក់​នៅរដ្ឋស៊ីរី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បរទេសទេ​:​ អ្នកប្រយុទ្ធស៊ីឈ្នួលពីអ៊ីរ៉ាក់និងអាហ្កានិស្ថានដែលអ៊ីរ៉ង់កែនមកប្រតិបត្តិការនៅស៊ីរីស្លាប់ដោយសារការវាយប្រហារតាមអាកាសយ៉ាងតិច១៤នាក់នៅខេត្ត ដេអ៊ី អេសសន ភាគខាងកើតកាលពីថ្ងៃសៅរ៍បានមកពីការឲ្យដឹងរបស់ក្រុមសង្កេតការណ៍សង្រ្គាមស៊ីវិលស៊ីរីកាលពីថ្ងៃអាទិត្យ។​

បេីយោងទៅតាមសារព័ត៍មានAFP រាយការណ៍ពីទីក្រុង បេរុត ប្រទេស ឡេ បាណន់កាលពីថ្ងៃទី២២វិច្ឆិកាថាលោក រ៉ាមី អាប់ឌុលរ៉ោះម៉ានជំនួយការមជ្ឈមណ្ឌលសង្កេតការណ៍​សិទ្ធមនុស្សស៊ីរីថ្លែងថាការវាយប្រហារសម្លាប់រង្គាល១៤នាក់ នៅភាគខាងកើតរបស់ស៊ីរីជាប់ព្រំដែនអ៊ីរ៉ាក់កាលពីយប់ថ្ងៃ​សៅរ៍ជឿថាជាស្នាដៃរបស់ហ្វូងយន្តហោះចម្បាំងកងទព័អ៊ិស្រា អ៊ែល កងទព័អ៊ី ស្រាអ៊ែល ចេញថ្លែងកងទព័មានច្បាប់មិនបញ្ចេញទស្សនះដល់របាយការណ៍របស់បរទេស។

Sponsor

លោក រ៉ាមី ឲ្យដឹងថា ទិន្ន័យដែលបានពីអ្នកស៊ើបយកព័ត៍មានជួរមុខយន្តហោះចម្បាំងទម្លាក់គ្រប់បែកនិងបាញ់កាំជ្រួចវាយប្រហារជាង១០លើកវាយប្រហារមូលដ្ឋានក្រុមអ្នកប្រយុទ្ធដែលអ៊ីរ៉ង់នៅពីក្រោយនៅខេត្តជាយដែន អាល់បូ ចាម៉ាល ដោយមានមនុស្សស្លាប់រួមមានៈ ជនជាតិអ៊ីរ៉ាក់៨នាក់ជនជាតិអាហ្កានិស្ថាន៦នាក់ក្រៅពីនោះការវាយប្រហារនៅបានបំ​ផ្លាញមូលដ្ឋាន២កន្លែងនិងយានពាហនៈទាហានជាច្រើនគ្រឿងទៀត។

អ៊ីរ៉ង់កែនអ្នកប្រយុទ្ធស៊ីឈ្នួលបរទេសជាច្រើនមកប្រចាំការ​នៅទឹកដីតាមបណ្ដោយព្រំដែនចាងស៊ីរីចាប់ពីខេត្ត អាល់បូ ខាម៉ាល រហូតដល់ខេត្ត ម៉ា យ៉ាឌីន ដែលកាលពីអាឌិតធ្លាប់ជាមូលដ្ឋានសំខាន់របស់ក្រុមអាយស៊ិស។

អ៊ីរ៉ង់និងរុស្ស៊ី ជាអ្នកគាំទ្រសំខាន់របស់រដ្ឋាភិបាលស៊ីរីដែលដឹកនាំដោយប្រធានាធិបតីបាសា អាល់ អាសាត ក្នុងសង្រ្គាមស៊ីវិលដែលអូសបន្លាយតាំងពីអំឡុងខែសីហាឆ្នាំ២០១១ ខណះដែលអ៊ី ស្រាអ៊ែល បញ្ជូនយន្តហោះចម្បាំងឆ្លងដែនវាយប្រហារតាមអាកាសជាច្រើនលើកនៅដែនដីស៊ីរីទៅ​លើគោលដៅខាងទាហានរបស់អ៊ីរ៉ង់រួមទាំងទាហានកងទព័រដ្ឋាភិបាលស៊ីរីនិងអ្នកប្រយុទ្ធក្រុមហ៊ិស បលឡោះ ដែលមាន​មូលដ្ឋាននៅ ឡេ បាណន់។

រហូតរយះពេល៩ឆ្នាំ៨ខែរបស់សង្រ្គាមស៊ីវិលស៊ីរីមានមនុស្សស្លាប់ជាង៥៧៧,០០០នាក់ហើយប្រជាជនក្លាយជាអ្នកបំឡាស់ទីលំនៅក្នុងប្រទេសជាង៧.៦លាននាក់និងភៀសខ្លួនចេញក្រៅប្រទេសជាង​៥.២លាននាក់៕