ឪពុក​ម្ដាយ​បាត់កូនពីផ្ទះ៤ថ្ងៃដេីររកស្ទេីរសព្វខេត្តសៀមរាប​បែជាមកប្រទះឃេីញកូនបួសជាសង្ឃដេីបិណ្ឌបាតទៅវិញក៏ឃាត់ខ្លួនសួរនាំទេីបដឹងថាមានសង្ឃម្នាក់លួងលោមបំបួសដេីម្បីរកលុយអោយ

ឪពុក​ម្ដាយ​បាត់កូនពីផ្ទះ៤ថ្ងៃដេីររកស្ទេីរសព្វខេត្តសៀមរាប​បែជាមកប្រទះឃេីញកូនបួសជាសង្ឃដេីបិណ្ឌបាតទៅវិញក៏ឃាត់ខ្លួនសួរនាំទេីបដឹងថាមានសង្ឃម្នាក់លួងលោមបំបួសដេីម្បីរកលុយអោយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ ឪពុក​ម្តាយ​ដើររកកូនប្រុស៤ថ្ងៃលុះប្រទះឃើញ​បានក្លាយជានេនសង្ឃ​​ដើរ​បិណ្ឌបាតតាមផ្លូវក៏ចាប់គ្រៀកដាក់​លេីកង់បីយកកូនទៅសួរនាំស្រាប់តែបែកធ្លាយមាន​ភិក្ខុ​មួយ​អង្គ​បានលួង​លោមបំបួស​ក្មេង​ដោយ​ខ្លួនឯង​ខុស​ពី​ពុទ្ធ​វិន័យ​ដើម្បី​ឲ្យ​ដើរ​បិណ្ឌបាត​ប្រមូល​លុយ​ឱ្យ​ខ្លួន​ស៊ីចាយ​ត្រូវ​បាន​ព្រះ​អនុគណ​ក្រុង​សៀមរាបចាប់​សឹក​ឲ្យ​ទៅ​ជា​គ្រហស្ថធម្មតាវិញ។

ទាក់ទិន​នឹង​ភិក្ខុសង្ឃ​អង្គ​នេះ​គឺជា​ការ​ចាប់​ផ្សឹក​លើក​ទី​២​ហើយដែល​លើក​ទី​១/​ភិក្ខុ​អង្គ​នេះ​នាម ពិន ពិសី ព្រះ​ជន្ម​៣៦​ឆ្នាំកាលពី​ប៉ុន្មាន​ឆ្នាំ​មុនបាន​បួស​នៅវត្ត​ពោធិ៍​ពីរ​ដើមបាន​​រយៈពេល​១​ឆ្នាំត្រូវ​បាន​ចៅអធិការ​វត្ត​ឱ្យ​សឹក​ចេញពី​វត្តព្រោះតែ​មាន​ស្រី​ញី​នៅ​ក្នុង​វត្ត​។

Sponsor

លើក​ទី​២​នេះត្រូវ​បាន​ព្រះ​គ្រូចៅអធិការ​វត្ត​អង្គរ​ខាងត្បូង​ជា​អនុគណក្រុង​សៀម​រាបចាប់​សឹក​ឱ្យទៅ​ជា​គ្រហស្ថ​វិញ ។

ព្រោះ​បាន​បបួល​ក្មេង​ឱ្យមក​បួសដោយ​ខ្លួន​ឯងដើម្បី​ដើរ​បិណ្ឌបាត​ជាមួយរក​លុយហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ប្រុស​នេះ​ដែល​បាន​បាត់​កូន​ចេញពីផ្ទះ​អស់​រយៈពេល​៤​ថ្ងៃ បាន​តាម​រក​ទើប​ប្រទះ​ឃើញ​សង្ឃ​៣​អង្គ​។

ក្នុង​នោះ​មានកូន​នេន​២​អង្គនៅ​ក្រោយ​ផ្សា​រលើ​ធំ​ថ្មីក៏​មានការ​ប្រតាយប្រតប់​ដណ្ដើម​គ្នា​ជាមួយ​ភិក្ខុសង្ឃ​នោះស្រាប់តែ​បាត់​កូន​នេន​តែ​ត្រូវ​បាន​សន្តិសុខ​ផ្សារ​នាំ​យក​មក​ប្រគល់​ឱ្យ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាមរួច​នាំ​យក​បន្ត​មក​ឱ្យ​ព្រះ​គ្រូ​អនុគណ​ក្រុង​ចាត់ការ ។

ការ​ប្រតាយប្រតប់​គ្នា​រវាង​ភិក្ខុសង្ឃ​អង្គ​នេះ​និង​ឪពុក​ម្ដាយ​ក្មេង​ប្រុស​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ទី​២២ វិច្ឆិកាស្ថិត​នៅ​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មីកន្លែង​លក់​ត្រីក្នុងភូមិ ដក​ពោធិ៍សង្កាត់​ស្ល​ក្រាមក្រុង​សៀមរាប ។

បើ​តាម​សម្តី​របស់​ឪពុក​ម្តាយ​ក្មេង​ប្រុស​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំក្រុង​សៀមរាបដែល​មានកូន​ប្រុស​ម្នាក់ឈ្មោះ ម៉ូ​វ សុ​ភ័ស្ស អាយុ​១១​ឆ្នាំជាសិស្សដែល​បាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​១៩ខែវិច្ឆិកាឆ្នាំ​២០២០ពួក​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​នគរធំក្រុង​សៀមរាបឱ្យ​ជួយ​រក ។

លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២២ខែវិច្ឆិកា​ឆ្នាំ​២០២០ក៏​ត្រូវ​បាន​ក្មួយ​រត់​ម៉ូតូ​នៅ​មុខ​ផ្សា​រលើប្រទះ​ឃើញ​កំពុង​ដើរ​បិណ្ឌបាត​ជាមួយ​ភិក្ខុសង្ឃ​មួយ​អង្គសរុប​មាន​គ្នា​៣​នាក់។

ពេល​នោះក្មួយ​គាត់​ក៏​បាន​ខ​ល​ទូរស័ព្ទ​ប្រាប់​មួយសន្ទុះ​គាត់​និង​ប្រពន្ធព្រមទាំង​ក្មួយ​ក៏​បាន​ទៅ​ចាប់​អូស​ដៃ​កូន​នេន​ចេញ​ប៉ុន្តែ​ភិក្ខុ​អង្គ​នោះ​មិន​ព្រមឱ្យ​ចាប់ក៏​មានការ​ប្រតាយ​ប្រតប់​គ្នា​ទើប​មាន​បងប្អូន​អាជីវករ​នៅ​ក្បែរ​នោះ​ជួយ​ឃាត់​មួយសន្ទុះ ទើប​ឃើញ​សន្តិសុខ​ផ្សា​រលើ​ធំ​ថ្មី​បាន​មក​ហៅ​ឱ្យទៅ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម ។

ដោយ​ឃើញ​ស្ថានភាពជា​ភិក្ខុសង្ឃទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ដឹក​សង្ឃនិង​កូន​នេន​ដែល​ខ្លួន​បំបួស​ដោយ​ខ្លួនឯង​និង​ឪពុក​ម្តាយ​នាំ​យក​ទៅ​វត្ត​ក្បាល​ខ្មោចដែល​មាន​ចៅអធិការ​វត្ត ព្រះ​នាម ឡា​ច លាង និង​ជា​ព្រះ​អនុគណ​ក្រុង​សៀមរាប ខណៈ​ពេល​នោះចៅអធិការ​វត្ត​អវត្តមាន​។

ប៉ុន្តែ​មាន​វត្តមាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត ឥន្ទ​កោ​សី​យ៍ហៅ​វត្ត​​កណ្តាល ព្រះ​នាម​តាត មហា​ទី និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អង្គរ​ខាងត្បូងព្រះ​នាមព្រះ​ខ​ន្តិ រង្សី ព្រះ​វិន័យធរ អនុគណ ក្រុង​សៀមរាបជំនុំ​គ្នា​សម្រេច​ចាប់​ផ្សឹក​ភ្លាម​ៗ​តែ​ម្តង។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​អង្គរ​ខាង​ត្បូងព្រះ​នាម ព្រះ ខ​ន្តិ រង្សី ព្រះ​វិន័យធរ​អនុគណ​ក្រុង​សៀមរាបបាន​មាន​ថេរ​ដីកា​​រថា ព្រះ​អង្គ​ត្រូវ​តែ​ធ្វើ​កំណត់ហេតុ​ដើម្បី​ឱ្យ​ភិក្ខុ ពិន ពិសី ផ្តិត​មេដៃ សឹក​ក្នុង​ពេល​នេះដើម្បី​កុំឱ្យ​ល្មើស​និង​ច្បាប់ព្រះពុទ្ធ​សាសនា ។

ចំណែក ភិក្ខុ ពិន ពិសី ព្រះ​ជន្ម​៣៦​ព្រះ​វស្សា​កាន់​ឆាយា​លេខ​៣៣២/១៨ ពិតជា​បាន​ដើរ​បិណ្ឌបាត​មិន​ប្រក្រតីនិង​បោក​ក្មេង​ៗ​ឱ្យមក​បំបួស​មែនត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច្នេះ​ត្រូវ​ឱ្យ​សឹក​ចេញ​ទៅ​ជា​គ្រហស្ថ​ធម្មតា​វិញ ៕