សៀមរាប: កម្លាំងនគរបាលក្រុងសៀមរាបដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាបបានចាប់ខ្លួនបុរសម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ)ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅថ្ងៃសៅរ៍ទី២១ខែវិច្ឆកាឆ្នាំ២០២០នេះស្ថិតនៅភូមិគ្រួសសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
ប៉ូលីសបានអោយដឹងថាជនសង្ស័យឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុស អយុ៤១ឆ្នាំទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីប៉ូលីសបានអិយដឹងថាខណ:កម្លាំងនគរបាលកំពុងចុះល្បាតក៏បានប្រទះឃើញមុខសញ្ញាចាស់(កាច់សោរ.ក) ម៉ូតូ ចំនួនពីរនាក់ដែលធ្លាប់បានប្រព្រឹត្តកន្លងមកនឹងបម្រុងធ្វើសកម្មភាពទៀតប៉ុន្តែត្រូវបានបង្ក្រាបបានភ្លាមៗបានម្នាក់និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពេលឃាត់ខ្លួនបានសម្ថកិច្ចបានដកហូតវត្ថុតាង រួមមានសោរ សម្រាប់ កាច់សោរ កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗសម្រាប់បើកសោរសុវត្ថិភាពចំនួន៣គ្រាប់ ដងទុលលើវីសចំនួន១ដើមផងដែរ។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានបម្រុងធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។


