ក្រុមបាតុកម្មដ៏ធំនឹងផ្ទុះឡើងនៅទីក្រុងបាងកកបន្តទៀត​ដោយទាមទារចំណុចសំខាន់ៗចំនួន០៣និងអោយលោក​ ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី​

ក្រុមបាតុកម្មដ៏ធំនឹងផ្ទុះឡើងនៅទីក្រុងបាងកកបន្តទៀត​ដោយទាមទារចំណុចសំខាន់ៗចំនួន០៣និងអោយលោក​ ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ទីក្រុងបាងកក:​ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារទី២៤ខែវិច្ឆិកាឆ្នាំ២០២០និងមានភាព​តានតឹងកំពុងកើនឡើងយ៉ាងខ្លាំងជុំវិញបាតុកម្មតវ៉ា​នៅប្រទេសថៃបន្ទាប់ពីប៉ូលីសថៃបានបាញ់មនុស្សចំនួន០៦​នាក់ឲ្យរងរបួសកាលពីសប្ដាហ៍មុននិងបានប្រើឧស្ម័នបង្ហូរ​ទឹកភ្នែកនិងកាណុងបាញ់ទឹកពណ៌លើក្រុមបាតុករនៅតាមដងផ្លូវនៃទីក្រុងបាងកក។

សារព័ត៌មាន CNA បានផ្សាយថាទីក្រុងបាងកកនៃប្រទេសថៃកំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំមួយទៀតនៅថ្ងៃពុធ ទី២៥ខែវិច្ឆិកានេះដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នា នៅឯការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិនៃរបប​រាជានិយមថៃ។

Sponsor

គួរបញ្ជាក់ថាក្រុមចលនានិស្សិតរបស់ថៃបានធ្វើការតវ៉ាអស់ជាច្រើនខែមកហើយដោយក្នុងនោះសញ្ញាម្រាមដៃបីរបស់ពួកគេនៅតែត្រូវបានប្រើប្រាស់ដើម្បីទាមទារចំណុចសំខាន់ៗចំនួន០៣ដោយទីមួយគឺលោក​ ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រីទីពីរគឺការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩និងទី៣គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេកដល់ព្រះមហាក្សត្របច្ចុប្បន្ន៕