ម៉ាស់ចំនួន២លាននិងសម្ភារវេជ្ជសាស្ត្រមួយចំនួនដើម្បីយក​ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស

ម៉ាស់ចំនួន២លាននិងសម្ភារវេជ្ជសាស្ត្រមួយចំនួនដើម្បីយក​ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះពិនិត្យការរៀបចំម៉ាសនិងសម្ភារវេជ្ជសាស្រ្តមួយចំនួននៅឃ្លាំងស្តុកឱសថកណ្តាលរបស់ក្រសួងសុខាភិបាល ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញដើម្បីត្រៀមបញ្ជូនយកទៅប្រគល់ជូនរដ្ឋាភិបាល​មីយ៉ាន់ម៉ាតាមរយៈយន្តហោះពិសេសនៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

សូមបញ្ជាក់ថាក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវប្រធានរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ-១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាននិងសម្ភារវិជ្ជសាស្រ្តមួយចំនួនទៀតដូចមានក្នុងបញ្ជីរាយនាមជូនដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា។

Sponsor

ទន្ទឹមនឹងនេះសម្តេចតេជោហ៊ុន សែន បានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានាំយកអំណោយម៉ាសនិងសម្ភារវេជ្ជសាស្ត្រទាំងនេះទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈយន្តហោះពិសេសនៅថ្ងៃទី​២៦ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។