ភ្នំពេញ:តាមប្រភពមួយបានលួចបង្ហើបប្រាប់កាលពីរសៀលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះថាមឆននគរបាលម្នាក់ឈ្មោះ ហីង តុលា អាយុ៣១ឆ្នាំឋានន្តរស័ក្តអនុសេនីយឯកនៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចកត្រូវបានឃាត់ខ្លួនកាលពីេវលាម៉ោង៧យប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ដោយមានពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀនរួចបញ្ជូនចាត់ការតាមនីតិវិធី ។
លោកមេប៉ុស្តិ៍ស្រះចកពុំទាន់បញ្ជាក់ពីករណីនេះនៅឡើយទេដោយក្រុមការងារយើងបានសាកសួរតាមប្រព័ន្ធតេលាក្រាមនិងខលសាកសួរមិនលើកទូរស័ព្ទតែប្រភពបង្ហើបទៀតថាប៉ូលិសម្នាក់នេះត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ជនសង្ស័យ៨នាក់បានចង្អុរថាប៉ូលីសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ ។
នគរបាលខណ្ឌដូនពេញបានបញ្ជាក់ថាពិតជាមានការឃាត់ ជនសង្ស័យឈ្មោះ ហ៊ីង តុលា នេះពិតប្រាកដមែន ។
សូមជម្រាបថាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញកាលពីថ្ងៃទី២៣និង២៤ខែវិច្ឆិកាឆ្នាំ២០២០បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប៨នាក់ ដោយបានដកហូតសារធាតុញៀនចំនួន២០៦កញ្ចប់តូច និង០៣កញ្ចប់ធំនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតបន្ទាប់មកក៏ឃាត់ប៉ូលិសគ្រឿងញៀនខាងលើតែម្ដង ៕

