ចិនបានរាយបន្លាលួសទន្រ្ទានចូលក្នុងទឹកដីភូមាបន្ទាប់ពីមានកាសំអាងខ្លាចជំងឺកូវិដ-19រាត្បាតមក

ចិនបានរាយបន្លាលួសទន្រ្ទានចូលក្នុងទឹកដីភូមាបន្ទាប់ពីមានកាសំអាងខ្លាចជំងឺកូវិដ-19រាត្បាតមក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

MGR Online- ផ្នែកគ្រប់គ្រងតំបន់កូកាងរដ្ឋឆានខាងជើង ស្រែកថាសមត្ថកិច្ចចិនសំអាងលើហេតុការពារកូវិដ-19សុខ​ៗយកលួសមកឃាំងរុករានមកក្នុងបង្គោលឡាក់បែងចែកខណ្ឌសីមាដែលជាការល្មើសកិច្ចព្រមព្រៀងរវាងប្រទេសទាំង២។

ព្រំដែនភូមា-ចិន ហ្វាករដ្ឋឆានបើទោះជាមានកិច្ចព្រមព្រៀងកំណត់ព្រំប្រទល់ដាក់បង្គោលឡាក់ការពារយ៉ាងច្បាស់លាស់ហើយក៏ដោយតែខាងចិនប្រើល្បែងរុករានចូលជារយះៗ។ចុងក្រោយផ្នែកគ្រប់គ្រងមូលដ្ឋានតំបន់ស្វ័យគ្រប់​គ្រងជនជាតិ តៃនិងវ៉ា កេងម៉ា ដែលនៅប្រឈមជាមួយខេត្តឡៅ កាយបានដាក់របងលួសឃាំងព្រំប្រទល់ដោយសំអាងហេតុផលដើម្បីការពារមិនឲ្យមានការលបលួចឆ្លងព្រំដែនពីឡៅ កាយ ចូលទៅធ្វើការនៅតំបន់កឹង ម៉ា ដែលអាចធ្វើឲ្យកើតការរាត្បាតរបស់កូវិដ-19។ឡៅ កាយ ជាខេត្តដ៏ល្បីរបស់តំបន់ស្វ័យគ្រប់គ្រងជនជាតិ កូ កាង នៅភាគចាងជើងរបស់រដ្ឋឆានសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាដោយឡែក កឹង ម៉ា ជាតំបន់ស្វ័យគ្រប់គ្រងជនជាតិ តៃ និងវ៉ា ក្នុងខេត្ត លីន សាង តំបន់ហ៊ូ ណាន ដាធារណៈរដ្ឋប្រជាជនចិន។

Sponsor

យ៉ាងណាក៏ដោយរបងសួសដែលខាងកឹង ម៉ាបង្កើតឡើង​នោះស៊ីផ្ទៃដីចូលមកស្មើជាមួយបង្គោលឡាក់លេខBP-125 ដែលប្រើជាព្រំកំណត់ដើម្បីបែងចែកព្រំប្រទល់រវាងប្រទេសទាំង២ដែលជាការល្មើសកិច្ចព្រមព្រៀងដែលចិនជាមួយមី យ៉ាន់ម៉ា ធ្លាប់ធ្វើរួមគ្នាថាក្នុងរយះចម្ងាយ១០ម៉ែត្រ ពីបង្គោលឡាក់របស់ទាំងសងខាងហាមមិនឲ្យភាគីណាមួយធ្វើរបងលួស ឬសំណង់អ្វីៗឡើង។

កាលពីថ្ងៃទី២២វិច្ឆិកាកន្លងមកភាគីគ្រប់គ្រងខេត្តឡៅកាយ បានសរសេរលិខិតប្រតិកម្មទៅដល់ភាគីគ្រប់គ្រងតំបន់ស្វ័យគ្រប់គ្រង កឹង ម៉ា បន្ទាប់មកភាគីទាំង២បានបញ្ជូនតំណាងមកចចារគ្នានៅទីតាំងត្រង់បង្គោលឡាក់BP-125 លទ្ធផលនៃការចចារខាងភាគី កឹង ម៉ា យល់ព្រមរើសួសបន្លានិងថយទៅសាងថ្មីនៅខ្សែបន្ទាត់ដែលឆ្ងាយពីបង្គោលឡាក់​១០ម៉ែត្រ។

ខ្សែបន្ទាត់ព្រំដែនរវាងកូ កាង និងកឹង ម៉ា ប្រវែង២៦ម៉ាយ កាលពីថ្ងៃទី២តុលាក៏កើតមានករណីដែលខាងចិនបានសង់របងលួសមកជាប់ជាមួយបង្គោលឡាក់លេខ66/1 ជាមួយបង្គោលឡាក់លេខ68និងបង្គោលឡាក់លេខ73ជា​មួយ​73/1 ម្ដងរួចមកហើយ អាជ្ញាធររដ្ឋឆានត្រូវធ្វើលិខិតប្រតិកម្មទៅខាងចិនរហូតរើរបងលួសថយត្រឡប់ទៅ១០ម៉ែត្រ ។

ការរុករានចូលដែនដីពីខាងភាគីចិនចូលមកក្នុងទឹកដីរដ្ឋឆាន ជាបញ្ហាដែលកើតឡើងញឹកញាប់មកហើយនៅឆ្នាំ២០១៤ធ្លាប់​មានករណីពលរដ្ឋខេត្ត រុយ លី ខេត្តស្វ័យគ្រប់គ្រងជនជាតិតៃ និងជិង ភួ តេ អងៗជីកដីរុលចូលមកក្នុងតំបន់ កុង សា ស្រុក ណាំខាំ ខេត្តមូ ចេ ដែលនៅខាងជើងឡើងទៅពីតំបន់ កូ កាង។

ដើមឆ្នាំកន្លងទៅ(២០១៩)នៅតំបន់ មូ ចេ ជាមួយ ប៉ាង សាយ ស្រុក មូ ចេ ក៏មានករណីការទន្រ្ទៀនដែនដីពីខាងភាគីចិន ចូលមកដូចគ្នាជាមួយដែលធ្លាប់កើតឡើងកាលពីឆ្នាំ២០១៤។

ថ្ងៃទី៩ខែតុលាឆ្នាំ២០១៩មានជនជាតិ រុយ លី ៤នាក់ តែងកាយបែប ថៃធំ បានជីកដីពីខាង រុយ លី រំលោភចូលទៅតំបន់ ប៉ាន ណងខាំ ស្រុកណាំ ខាំ ជម្រៅដល់ទៅ៦០ហ៊្វុត អភិបាលស្រុក ណាំ ខាំ បានប្រតិកម្មទៅឯភាគីគ្រប់គ្រថតំបន់រុយ លី បញ្ឈប់ទង្វើដែលជាការរុករានដែនដីជាប្រញ៉ាប់។

រាប់ចាប់ពីកើតកូវិដ-19រាត្បាតនៅមី យ៉ាន់ម៉ា រដ្ឋាភិបាលចិន បានបញ្ជារឲ្យបិទព្រំដែនរវាងចិនជាមួយរដ្ឋឆានហាមមិនឲ្យធ្វើដំណើរឆ្លងដែនរវាងគ្នាតាំងពីខែមករាមរហូតដល់បច្ចុប្បន្ន ដោយឡែកការដឹកជញ្ជូនទំនិញដែលប្រទេសទាំង២រកស៊ីជាមួយគ្នាអោយទៅធ្វើនៅមជ្ឈមណ្ឌលស្តុកទំនិញបង្គោលឡាល់លេខ105 ស្រុកមូ ចេ និងច្រកដឹកជញ្ជូនទំនិញ ឈីង សួយអេ នៃតំបន់ កូ កាង តែប៉ុណ្ណោះ តែប្រាកដថានៅតែមានមនុស្សពីរដ្ឋឆានដែលអែបឆ្លងដែនៗដើម្បីទៅរកការងារធ្វើនៅខាងចិនជាបន្តបន្ទាប់បន្ទាប់ពីនោះរដ្ឋាភិបាលចិនបាន​បញ្ជារឲ្យរិតបន្តឹងនិងបាននាំយកលួសបន្លាមកដាក់ពង្រាយតាមបន្ទាត់ព្រំដែនរួមទាំងចាត់កម្លាំងទាហានមកប្រចាំការតាមចំណុចផ្សេងៗដើម្បីមិនឲ្យមានការលួចឆ្លងដែនទៅធ្វើការរហូតកើតមានករណីសង់របងលួសរុលចូលក្នុងខ្សែបន្ទាត់ព្រំដែនដែលប្រទេសទាំង២ធ្លាប់ព្រមព្រៀងគ្នា៕