នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យអនុព័ន្ធយោធាមីយ៉ាន់ម៉ាដែលប្រចាំនៅកម្ពុជាទើបចប់អាណត្តិចូលជួបសម្តែងការគួរសមនិងជម្រាបលា

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យអនុព័ន្ធយោធាមីយ៉ាន់ម៉ាដែលប្រចាំនៅកម្ពុជាទើបចប់អាណត្តិចូលជួបសម្តែងការគួរសមនិងជម្រាបលា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរ​ភូមិន្ទបានអនុញ្ញាតឲ្យឧត្ដមសេនីយ៍ត្រី វីន កូកូ អនុព័ន្ធយោធាប្រទេសមីយ៉ាន់ម៉ាដែលទើបបញ្ចប់អាណត្តិការទូតនៅកម្ពុជាបានចូលជួបសម្តែងការគួរសមនិងជម្រាបលា។

នៅក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាកាដ្ឋាននោះ ឧត្ដមសេនីយ៍ត្រី វីន កូកូ បានគូសបញ្ជាក់ថាក្នុងរយៈ​ពេល​៣ឆ្នាំដែលលោកបានរស់នៅនិងបំពេញការងារជាអនុព័ន្ធយោធាលោកបានសិក្សាស្រាវជ្រាវជាច្រើនពីវប្បធម៌និង បេតិកភណ្ឌដ៏តម្លៃរបស់កម្ពុជា។

Sponsor

ជាមួយនោះលោកអនុព័ន្ធយោធាមីយ៉ាន់ម៉ាក៏បានសង្កេត​ឃើញនិងវាយតម្លៃខ្ពស់នូវសន្ទុះរីកចម្រើនលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបសរាជរដ្ឋាភិ​បាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខហើយកម្ពុជាមានស្ថិរភាពនិងសុខសន្តិភាពពេញផ្ទៃប្រទេស។

អនុព័ន្ធយោធាមីយ៉ាន់ម៉ាបានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភម៉ាសចំនួនជាង២លាននិងបរិក្ខាពេទ្យមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីការពារជំងឺរាតត្បាតកូវីដ១៩។

ឧត្ដមសេនីយ៍ត្រីចាត់ទុកការបរិច្ចាគរបស់សម្តេចតេជោនាពេលនេះគឺពិតជាមានតម្លៃនិងឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដដែលព្រះរាជាណាចក្រកម្ពុជាមានចំពោះមីយ៉ាន់ម៉ា​នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាកិច្ចឆ្លើយតបនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់អនុព័ន្ធយោធាមីយ៉ាន់ម៉ាដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងកងទ័ពប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកជាបន្ត​បន្ទាប់។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការរម្លឹកថាប្រទេសទាំង​ពីរ​(កម្ពុជា-មីយ៉ាន់ម៉ា) មានប្រពៃណីនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ហើយនៅឆ្នាំ២០២០នេះគឺជាខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

នាយឧត្ដមសេនីយ៍បានសម្តែងការអបអរសាទចំពោះការ​បោះឆ្នោតសកលនៅប្រទេសមីយ៉ាន់ម៉ាដែលបានប្រព្រឹត្ត​ទៅយ៉ាងរលូនសម្រាប់ដល់ការត្រួសត្រាយផ្លូវសន្តិភាពការបង្រួបបង្រួមជាតិនិងស្ថិរភាពនៅក្នុងប្រទេស។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានចូលរួមសោកស្ដាយផងដែរចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សជាង ១,៨០០ នាក់។

នាយឧត្ដមសេនីយ៍បានគូសបញ្ជាក់បន្តទៀតថាថ្វីត្បិតកម្ពុជាជាប្រទេសតូចហើយក្រក៏សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ដល់កិច្ចការមនុស្សធម៌ជួយសង្រ្គោះជីវិតមនុស្សនៅលើនាវា Westerdam ដោយមិនប្រកាន់ជាតិសាសន៍ហើយថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នៅតែបន្តជួយឧបត្ថម្ភម៉ាសនិងសម្ភារបរិក្ខាពេទ្យមួយចំនួនដល់បណ្តាប្រទេសនៅក្នុងតំបន់ក្នុងនោះមាន ប្រទេសឡាវ, មីយ៉ាន់ម៉ា និង ទីម័រ ក្នុងស្មារតីមិត្តភាពសាមគ្គីភាពយូរអង្វែងក៏ដូចជាការរួមដៃគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩៕