បាត់ដំបង: បទល្មើសនេសាទដែលដែលប្រេីឧបករណ៍ប្រភេទ(ឆ្នុកអ៊ុយ)បាននឹងកំពុងកើតមានពេញផ្ទៃទឹកស្ទឹងសង្កែដើម្បីរងចាំបំផ្លាញផ្តាច់ពូជហ្វោងមច្ឆាជាតិខណៈមន្ត្រីជំនាញរវល់ជិះសេះលេងដៃប្រភពពីប្រជាពលរដ្ឋបានអោយដឹងជារៀងរាល់ឆ្នាំពួកគាត់តែងសង្គេតឃើញបទល្មើសនេសាទប្រភេទឆ្នុកអ៊ុយក្រឡាញឹកបានកើតមានពាសពេញផ្ទៃទឹកស្ទឹងសង្កែចាប់ពីចំណុចក្បែរគល់ស្ពានវត្តគរស្ថិតក្នុងក្រុងបាត់ដំបងរហូតទៅដល់ស្រុកបាណន់និងតាមបណ្តាស្រុកដដៃទៀតហើយបាននឹងកំពុងបំផ្លាញហ្វោងពូជមច្ឆាជាតិ ដែលក្នុងមួយថ្ងៃៗអស់រាប់តោនតែមិនដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការបង្ក្រាបឡើយដោយពួកគាត់ដាក់ការសង្ស័យថាអាចមានការត្រូវរ៉ូវគ្នារវាងម្ចាស់បទល្មើសនិងមន្ត្រីជំនាញហើយមើលទៅប្រភពដដែលបានលើកឡើងទៀតថាបើសិនជាមន្ត្រីជំនាញមិនមានវិធានការបង្ក្រាបបទល្មើសនេសាទប្រភេទឆ្នុកអ៊ុយដែលជាឧបករណ៍បំផ្លាញហ្វោងពូជមច្ឆាជាតិមួយនេះទេទៅថ្ងៃអនាគតធនធានធម្មជាតិនិងបាត់បង់ម្តងបន្តិចៗរហូតអាចឈានដល់ផុតពូជនិងហូបតែរបស់នាំចូលពីប្រទេសជិតខាងតែប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងការលើកឡើងជំវិញនៃបទល្មើសនេសាទខាងលើនេះដែរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានអោយអ្នកយកព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០នេះថានិងធ្វើការបង្ក្រាប ព្រោះកន្លងមកលោកបានចាត់អោយខាងសង្កាត់ចុះទៅជំរាបភូមិឃុំអោយជួយព្រោះខាងលោកដោយសារធ្វើទំនប់តាអនយកកាណូតឡើងពីក្រោមចេញមកអត់រួចដូច្នេះមានតែសង្កាត់ចុះមកអោយភូមិឃុំនិងប៉ុស្តិ៍ជួយធ្វើការងារនេះដោយទីមួយចុះអប់រំណែនាំពួកគាត់តែបើមានទីពីរនឹងសហការគ្នាចាប់រើដុតៗបំផ្លាញចោលតែម្តង។

