សង្ស័យ​បេីកបរក្នុងស្ថានភាពស្រវឹងជោគជាំហេីយបានជាបេីក​រថយន្តលឿនវ៉ាក់អឺនិងម៉ូតូម៉ូតូក៏ជ្រុលទៅបុករនាំងដែករកកា​ខូចខាតពីរផ្ទាំងចំណែករថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវបង្ករកាភ្ញាក់ផ្អេីល

សង្ស័យ​បេីកបរក្នុងស្ថានភាពស្រវឹងជោគជាំហេីយបានជាបេីក​រថយន្តលឿនវ៉ាក់អឺនិងម៉ូតូម៉ូតូក៏ជ្រុលទៅបុករនាំងដែករកកា​ខូចខាតពីរផ្ទាំងចំណែករថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវបង្ករកាភ្ញាក់ផ្អេីល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ បុរសម្នាក់បើករថយន្ដ ព្រូស ក្នុងល្បឿនលឿនបានគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុករនាំងដែកបាំងរបងព្រលាន​យន្តហោះអន្តរជាតិភ្នំពេញខូចខាតចំនួនពីរផ្ទាំងឯរថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវទៅមុខលែងរួចតែសំណាងល្អដែល​មិនបង្កឲ្យអ្នកបើកបររងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី​យប់ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយមហាវិថី​សហព័ន្ធរុស្ស៊ីក្នុងភូមិព្រៃជីសាក់​សង្កាត់ចោមចៅទី៣ខណ្ឌ​ពោធិ៍សែនជ័យរាជធានីភ្នំពេញ។

Sponsor

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់​ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ព្រូស​ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ2BI-5520ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានបើកគេចពីម៉ូតូមួយគ្រឿងនៅខាងមុខ​មកខាងស្ដាំដៃជ្រុលទៅបុករនាំងដែកបាំងរបងប្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឲ្យខូចខាតចំនួនពីរផ្ទាំងរីឯរថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវខូចខាតមួយកំណាត់មុខតែ​សំណាងល្អម្ចាស់រថយន្តមិនមានរងរបួសអ្វីទេបានចុះពីលើរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕