ករណីដាក់ថ្នាំសណ្តំ(តាយាយ)រួចរេីកយកទ្រព្យសម្បត្តិកាលពីប៉ុន្មានថ្ងៃមុនពេលនេះសមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយពីរចោរ​ស្រី​ទាំង២

ករណីដាក់ថ្នាំសណ្តំ(តាយាយ)រួចរេីកយកទ្រព្យសម្បត្តិកាលពីប៉ុន្មានថ្ងៃមុនពេលនេះសមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយពីរចោរ​ស្រី​ទាំង២

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​៖​ តានិង​យាយ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​សណ្ដំ​ដេក​ស្ដូកស្ដឹង​យ៉ាង​ធ្ងន់រួច​បានធ្វេីសកម្មភាពរើ​​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​អស់កាលពី​៣​ថ្ងៃមុន​នោះពេល​នេះ​ពួក​គាត់​ទាំង​០២​នាក់​បាន​ធូរស្រាលហើយ​ចាក​ចេញពី​មន្ទីរពេទ្យ​ទៅ​សម្រាក​បណ្ដោះអាសន្ន​នៅផ្ទះ​កូន​របស់​គាត់នៅ​ស្រុក​ថ្មគោលដើម្បី​ព្យាបាល​បន្ត​។

នេះ​បើ​តាម​ក្រុម​គ្រួរ​សារ​របស់​គាត់ដែល​បាន​ប្រាប់​ក​សន្តិភា​ពនៅ​ព្រឹក​ថ្ងៃ​ទី​១៣ខែធ្នូឆ្នាំ២០២០ខណ​:​កម្លាំង​សមត្ថកិច្ច​ដែ​ល​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​បាន​អះអាង​ថាគេ​បាន​កំណត់​ពីមុខ​សញ្ញា​ជនសង្ស័យ​បាន​ខ្លះ​ហើយ​។

Sponsor

កូនប្រសា​ជន​រង​គ្រោះ​គឺ​លោក ឯម វត្ថ​ន បាន​ប្រាប់​​តាម​ទូរស័ព្ទ​ថាឪពុកនិង​ម្ដាយក្មេក​របស់​លោក​បាន​ធូរស្រាល​ច្រើន​ហើយ ហើយ​ត្រូវ​កូន​ៗ​យក​គាត់​ចេញពី​គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​បាត់ដំបងទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​គ្លីនិក​ឯកជន​មួយ​ទៀត​នៅ​ស្រុក​ថ្មគោលដែល​ជា​គ្លីនិក​របស់​កូន​គាត់ (​កូន​ជន​រង​គ្រោះ​)​។

លោក​បាន​បញ្ជាក់​ថារូប​លោកនិង​កូន​ៗ​ទាំងអស់​បាន​យក​គាត់​ចេញពី​គ្លីនិកនៅ​ល្ងាច​ថ្ងៃ​ទី​១២ធ្នូ​ពេល​នេះ​ស្ថានភាព​ម្ដាយ​របស់​លោក​បាន​ធូរស្រាល​អាច​ដើរ​បានតែ​ឪពុក​របស់​លោក​សុខភាព​គាត់​នៅ​ខ្សោយ​ដែល​ចាំបាច់​ត្រូវ​ដាក់​សេរ៉ូម​ព្យាបាល​បន្ត​។

ស្នងការ​រង​ផែន​ព្រហ្មទណ្ឌលោក លឹ​ម ពុ​ទ្ធី​ឡា ដែល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​កន្លែង​កើតហេតុបាន​ប្រាប់​​នៅ​ព្រឹក​ដដែល​ដែរ​ថាស្ថានភាព​ជន​រង​គ្រោះ​វ័យ​ចំណាស់​ទាំង​២​នាក់​ប្ដី​ប្រពន្ធពិតជា​បាន​ធូរស្រាល​មែនតែ​ច​បាច់​ត្រូវ​ព្យាបាល​បន្តព្រោះ​សុខភាព​គាត់​នៅ​ខ្សោយ​នៅឡើយ​។

ពាក់​ព័​ន្ធ្ធ​នឹង​មុខសញ្ញា​ជនសង្ស័យ​វិញលោកស្នងការ​រង​បាន​បញ្ជាក់​ថាពេល​នេះ​យើង​មាន​តម្រុយ​ខ្លះ​ៗ​ហើយដែល​កម្លាំង​ជំនាញ​កំពុង​ស៊ើបអង្កេត​លើ​មុខសញ្ញា​នោះ​ហើយ​។

សូម​រំលឹក​ថាជន​រង​គ្រោះ​ឈ្មោះ ហ៊ឹង ហយ អាយុ​៨២​ឆ្នាំនិង​ប្រពន្ធ​ឈ្មោះ សុត មុំ អាយុ​៧៣​ឆ្នាំរស់នៅ​ភូមិ​អូរ​តា​គីឃុំ​អូរ​តា​គីស្រុក​ថ្មគោលត្រូវ​ជន​មិន​ស្គាល់​មុខជា​ស្ត្រីដែល​ព័ត៌មាន​បឋម​ដំបូង​គេ​អះអាង​ថាមាន​គ្នា​ពី​២​ទៅ​៣​នាក់ជិះ​រថយន្ត​១​គ្រឿង​ទៅ​ឈប់​មុខ​ផ្ទះរួច​ចូល​ទៅ​ដាក់​ថ្នាំ​សណ្ដំ​សន្លប់​ស្ដូក​ស្ដឹង​នៅ​ក្នុងផ្ទះ​រួច​រើ​.​កកាយ​លួច​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន កាលពី​ព្រលប់​ថ្ងៃ​ទី​១០ ធ្នូ ខណ​:​ជន​រង​គ្រោះ​កំពុង​ស្នាក់​នៅ​តែ​០២​នាក់​តានិង​យាយ​។

នៅ​ក្នុង​ហេ​ត​ការណ៍​នេះគ្មាន​នរណា​បានដឹង​ទេតែ​កូន​ៗ​របស់​គាត់​បានដឹង​នៅ​វេលា​ម៉ោង​៧និង​៤​នាទី​យប់​ថ្ងៃ​ដដែលពេល​ជិះ​ម៉ូតូ​ទៅ​លេង​ឪពុក​ម្ដាយ​នៅផ្ទះទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​កូន​ជន​រង​គ្រោះគឺ​អ្នកស្រី ហ៊ឹង មាលាកា ដែល​ឃើញ​ផ្ទាល់​ដំបូង​បាន​និយាយ​ថាពេល​អ្នកស្រី​ជិះ​ម៉ូតូ​ជាមួយ​ស្វាមី ចូល​ទៅ​ដល់​ឃើញ​ផ្ទះ​ឪពុក​បិទ​ភ្លើងនិង​បើកទ្វារ​កញ្ចក់​មួយ​ចំហៀងតែ​ស្ងាត់ឈឹង​ប៉ុន្តែ​នៅ​ពេល​អ្នកស្រីបើកភ្លើង​ស្រាប់តែ​ឃើញ​ឪពុក​ម្ដាយអ្នកស្រី​ដេក​សន្លប់​ស្ដូក​ទាំង​២​នាក់ហើយ​មាន​ស្នាម​រើ​.​កកាយ​យ៉ាង​រប៉ាត់រប៉ាយ​ពេញ​ផ្ទះ​ដោយ​ឃើញ​បែប​នេះទើប​នាំ​គ្នា​ដឹក​ពួក​គាត់​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ក្នុង​សំណុំរឿង​នេះបើ​តាម​ព័ត៌មាន​នានា​ដែល​​ទទួល​បាន​ពី​ក្រុម​គ្រួសារនិង​មន្ត្រី​ជំនាញនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ នេះដែល​បាន​ស្រង់​ចម្លើយ​ខ្លះ​ៗដែល​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថាតាម​ពិត​ជនសង្ស័យ​ជា​ស្ត្រី​មាន​បក្ខពួក​០២​នាក់ជិះ​ម៉ូតូ​០១​គ្រឿង​តែ​មិន​ស្គាល់​ម៉ាក​ទេ​។

ស្ត្រី​០២​នាក់​នោះមាន​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំនិង​ម្នាក់​ទៀត​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ជន​រង​គ្រោះ​បាន​ប្រាប់​ថាពេល​ជិះ​ចូល​ដល់​ផ្ទះ​គាត់ដំបូង​ជន​ទាំង​២​នាក់​សួរសុខទុក្ខបន្ទាប់​មក​បាន​ហុច​ទឹក​ផ្លែ​ឈើ​ក្រឡុក​ឱ្យ​គាត់​ទាំង​០២​នាក់​ហូបជាមួយ​នឹង​ការ​លួងលោម​ផងបង្ខំ​ផង​ត្រង់​ចំណុច​នេះបើ​តាម​លោក ឯម វត្ថ​ន ជា​កូនប្រសារ​ជន​រង​គ្រោះ​បាន​ស្រង់​សម្ដី​ម្ដាយ​គាត់​មក​ប្រាប់​ថាដោយសារ​តែ​ស្ត្រី​ទាំង​០២​នាក់​នោះ​បង្ខំ​ពេកទើប​ពួក​គាត់​ទាំង​០២​នាក់សម្រេច​ហូប​ទឹក​ផ្លែ​ឈើ​ក្រឡុក​នោះ​។

ប៉ុន្តែ​ជាមួយ​គ្នា​នោះស្ត្រី​នោះ​ក៏​បាន​ហុច​ក្រូច​ឱ្យ​គាត់​ទាំង​២​នាក់​ហូប​ទៀតហើយ​គ្រានោះ​ពួក​គាត់​ក៏​ចាប់ផ្ដើម​ទន់​ដៃជើង​ដេក​លើ​ការ៉ូ​រហូត​លេង​ដឹក​ខ្លួន​តែ​ម្ដង​ទៅ​លោក វត្ថ​ន បាន​បញ្ជាក់​ថាក្រោយ​ពី​ឃើញ​ម្ដាយ​ឪពុក​លោក​សន្លប់​ស្ដូកស្ដឹង​បែប​នេះស្ត្រី​ទាំង​០២​នាក់​នោះ​បាន​រើ​.​កកាយ​រប៉ាត់រប៉ាយ​ពេញ​ផ្ទះដើម្បី​រក​ទ្រព្យសម្បត្តិហើយ​ថែម​ទាំង​បាន​កោសខ្យល់​ឱ្យ​ឪពុក​លោក​ទៀត​ផងក្រោយ​ពី​ឃើញ​ឪពុក​លោក​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

ជុំវិញ​ករណី​ដាក់​ថ្នាំ​សណ្ដំ​តានិង​យាយ​ខាងលើ​នេះលោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថាករណី​ខាងលើ​នេះ​ជា​ការ​ដាក់​ថ្នាំ​សណ្ដំរួច​លួច​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថាបើ​តាម​ចម្លើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថាគាត់​បាន​បាត់ប្រាក់​ខ្មែរ​ជាង​៦០​ម៉ឺន​រៀលនិង​ប្រាក់​ដុល្លា​ចំនួន​៣០០​ដុល្លារ​ប៉ុន្តែ​លោកស្នងការ​រង​បាន​អះអាង​ថាក្រោយ​ពី​សាកសួរនិង​ធ្វើការ​ស្រាវជ្រាវ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះយើង​បាន​កំណត់​មុខសញ្ញា​ចោរ​ស្ត្រី​ទាំង​០២​នាក់​នោះ​បាន​ខ្លះ​ៗ​ហើយដែល​កម្លាំង​យើង​កំពុង​តាម​ប្រមាញ់​៕