ផ្ទះបេីកវិង(យីហោ​វិនសាវុធ)ត្រូវក្រុមចោរចូលលួចលុយអស់ជាង២មុឺន​ដុល្លារ​សំណាងល្អដេញយកពីចោរវិញបានបង្ករអោយមានកាភ្ញាក់ផ្អេីលនៅខណ្ខព្រែកព្នៅ

ផ្ទះបេីកវិង(យីហោ​វិនសាវុធ)ត្រូវក្រុមចោរចូលលួចលុយអស់ជាង២មុឺន​ដុល្លារ​សំណាងល្អដេញយកពីចោរវិញបានបង្ករអោយមានកាភ្ញាក់ផ្អេីលនៅខណ្ខព្រែកព្នៅ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

​ភ្នំពេញ ៖ ជនសង្សយមួួក្រុមបន្លំលួចលុយនៅកន្លែងផ្ញេីរនិង​វិងមួួកន្លែងតែមិនបានសម្រេចហេតុការណ៍​នេះ​បង្ក​រអោយ​មានការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៤ខែធ្នូឆ្នាំ​២០២០នេះនៅចំណុច​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយនិង​បើក​វី​ង​វេ​លុយ​យីហោ វិ​ន សា​វុ​ធ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ក្នុងភូមិ​ឌួ​ងសង្កាត់​ព្រែក​ព្នៅខណ្ឌ​ព្រែក​ព្នៅរាជ​ធានី​ភ្នំពេញ​។

យោងទៅតាមម្ចាស់​វី​ងដែល​ត្រូវ​ជនសង្ស័យ​ចូល​លួច​មិន​បាន​សម្រេច​ខាងលើ​មានឈ្មោះ វិ​ន សា​វុ​ធ ភេទ​ប្រុសអាយុ​២២​ឆ្នាំមុខរបរ​បើក​វី​ងនិង​លក់​អីវ៉ាន់​ចាបហួយ​ខាងលើ ។

Sponsor

តាម​ប្រភពព័ត៌មាន​បានអោយ​ដឹង​ទៀត​ថានៅ​ព្រឹក​នោះ​ជន​សង្ស័យ​ជា​ស្ត្រីនិង​បុរស​ម្នាក់បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដូរ​លុយនៅផ្ទះ​វី​ង​ចំនួន​១០០​ដុល្លារហើយ​ក៏​ត្រឡប់​ទៅ​បាត់​ទៅ​វិញលុះ​ប្រមាណ​១​ម៉ោង​ក្រោយមកជនសង្ស័យ​រូប​នោះក៏​បាន​ត្រឡប់​មក​វិញ​ឈប់​នៅ​ចិញ្ចើម​ផ្លូវធ្វេីជា​ទិញ​ភេសជ្ជៈ​ខា​រ៉ា​ប៉ាវ​ចំនួន​១០​កំប៉ុងហើយ​អ្នកលក់​រូប​នោះ​ក៏​បាន​ចេញពី​កន្លែង​វី​ង​ទៅ​យក​អោយ ។

ប្រភពដដែល​បាន​អោយ​ដឹង​ទៀតនៅ​ពេល​ដែល​អ្នកលក់​រូប​នោះ​យក​ភេសជ្ជៈ​ទៅ​អោយជនសង្ស័យ​អោយ​លុយ​ធ្វើ​ជា​ពន្យារពេលហើយ​ជនសង្ស័យ​ម្នាក់​ទៀត​បន្លំ​ចូល​ទៅ​ក្នុង​តូប​វី​ងលួច​យក​ឡាំង​ដែក​ដាក់​លុយ​មាន​លុយប្រមាណ​ជិត​២​ម៉ឺន​រត់​ចេញគាប់​ជួន​ពេល​នោះប្អូនស្រីម្ចាស់​វី​ង​ក៏​បានឃើញ​ទាន់​ស្រែក​ចោរ​ៗនិង​ដេញ​តាម​ប្រតាយ​ដណ្តើម​យក​ឡាំង​នោះ​ត្រឡប់​មក​វិញដោយ​បងប្រុស​បាន​ជួយ​ដេញ​ផង​ដែរភ្លាម​ ៗ ជន​ម្នាក់​នោះ​បាន​រត់ឡើង​ជិះ​ម៉ូតូ​បក្សពួក​ដែល​ឈប់​ចាំគេច​បាត់រួម​ជាមួយ​បក្សពួក​២​នាក់​ទៀតដែល​មក​បន្លំ​ធ្វើ​ជា​ទិញ​ខា​រ៉ា​ប៉ាវ​នោះ ។

តាម​កាមេរ៉ា​សុវត្ថិភាពជនសង្ស័យ​មាន​បក្សពួក​៤​នាក់មាន​ស្រី​ម្នាក់ជិះ​ម៉ូតូ​២​គ្រឿងដោយ​ប្រើ​ល្បិច​ធ្វើ​ជា​ទិញ​អីវ៉ាន់នេះ​ចាត់​ទុកជា​សំណាង​ហើយដែល​រត់​ដេញ​តាម​ក្នុង​រយៈពេល​ឆ្ងាយ បើសិនជា​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ឈប់​ចាំនៅ​ជិត​នោះ​ម្ចាស់​ឡើង​ជិះ​ម៉ូតូ​គេច​បាត់​ទៅ​ហើយ ៕