បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ឡើងលើដំបូលកាស៊ីណូមួយកន្លែងឈ្មោះ(នាគទិព្វ)ដោយក្នុងដៃមានកាន់កន្ត្រៃគំរាមចាក់សម្លាប់ខ្លួនឯងមិនឲ្យគេឯងចូលជិតសង្ស័យចាញ់ល្បែងអស់ហេីយហ៣តុកាភ្ញាក់ផ្អេីលកេីតឡេីងកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសជាជនជាតិចិនម្នាក់បានឡើងលើដំបូលកាស៊ីណូ(នាគទិព្វ)គំរាមមិនឲ្យគេចូលជិតនិងកាន់កន្ត្រៃនៅនឹងដៃប៉ងចាក់.កខ្លួនឯង។
អ្នកភូមិថាជនជាតិចិនរូបនោះមានរបួសនិងឈាមហូរជោគខ្លួនសង្ស័យបានចាក់ខ្លួនឯងនិងកន្ត្រៃត្រូវរួចហើយប្រភពព័ត៌មានដដែលបានបង្ហើបឲ្យដឹងថាបុរសជនជាតិចិនម្នាក់នោះ សង្ស័យចាញ់ល្បែងស្ពឹកមុខហើយបានជាចង់ស្លាប់បែបនេះចំណែកអ្នកខ្លះទៀតបានលើកថាប្រហែលជាជនជាតិចិនខាងលើសេពថ្នាំញៀនច្រើនពេកទើបបង្កឲ្យក្លាយជាបែបនេះ។
ជុំវិញបញ្ហាខាងលើមិនទាន់មានប្រភពព័ត៌មានជាក់លាក់នៅឡើយទេថាតើចិនម្នាក់នេះកើតអ្វីឲ្យពិតប្រាកដ?ព្រោះកើតហេតុភ្លាមៗគេឃើញកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតនាំខ្លួនទៅសួរនាំបន្ទាប់ពីជនជាតិចិនដូចគ្នាពីរទៅបីនាក់បាននិយាយភាសាចិនលួងលោមឲ្យចុះពីលើដំបូលអាគារកាស៊ីណូខាងលើ។
ទាក់ទិនករណីខាងលើក្រុមអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីមូលហេតុជាក់លាក់ពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជារការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឡើយ ដោយខលទូរសព្ទ័ចូលតែគ្មានអ្នកទទួល៕

