រស់នៅក្បែរគ្នាចេះអធ្យាស្រ័យយោគយល់គ្នាផងទៅគ្រាន់តែរឿងចតឡានបង្ករអោយទាស់ពាក្យសម្តីប្រេីហិង្សារនិងចូលទៅវាយទ្រព្យសម្បិត្តដល់ក្នុងផ្ទះត្រូវសមត្ថកិច្ឃាត់ខ្លួនបាន៣នាក់ម្នាក់ទៀរតគេចខ្លួន

រស់នៅក្បែរគ្នាចេះអធ្យាស្រ័យយោគយល់គ្នាផងទៅគ្រាន់តែរឿងចតឡានបង្ករអោយទាស់ពាក្យសម្តីប្រេីហិង្សារនិងចូលទៅវាយទ្រព្យសម្បិត្តដល់ក្នុងផ្ទះត្រូវសមត្ថកិច្ឃាត់ខ្លួនបាន៣នាក់ម្នាក់ទៀរតគេចខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល៖ ដោយសារតែខ្លាំរៀងៗខ្លួននិងខ្វះការយោគយល់មិនចេះអធ្យាស្រ័យគ្នាបានធ្វើឲ្យបុរស៤នាក់វាយបុរស២នាក់ឱ្យរងរបួសនិងសម្ភារផ្សេងទៀតរងការខូចខាតផងដែរទីបំ​ផុតបុរស៣នាក់ក្នុងចំណោម៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ដែលករណីនេះបានកើត​ឡើងកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២០វេលាម៉ោង២០និង១០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុង​ភូមិ​តាក្ដុល​សង្កាត់តាក្តុល ក្រុងតាខ្មៅ​។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះ២នាក់មាន៖
ទី១-ឈ្មោះ សំ សែន ភេទប្រុស អាយុ៤២ឆ្នាំមានទី​លំនៅភូមិតាក្តុលត្បូងសង្កាត់តាក្តុលក្រុងតាខ្មៅខេត្តក​ណ្តា​លមុខរបរលក់ដូរ(ខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន)។

Sponsor

ទី២-ឈ្មោះ រី សារ៉េត ភេទប្រុសអាយុ៤២ឆ្នាំមានទីលំនៅភូមិតាក្តុលត្បូងសង្កាត់តាក្តុលក្រុងតាខ្មៅខេត្តកណ្តាលមុខរបរមេភូមិតាក្តុលត្បូង(រងរបួសបែកចុងចិញ្ចើមខាងស្តាំនិងរយះកដៃខាងឆ្វេង)។

ចំណែកជនសង្ស័យមានគ្នា៤នាក់គឺ៖
ទី១-ឈ្មោះ ឆិល ចាន់ធឿន ភេទប្រុសអាយុ៣៣ឆ្នាំមានទី​លំនៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។

ទី២-ឈ្មោះ ឆិល មករា ភេទប្រុសអាយុ៣៥ឆ្នាំទីលំនៅភូមិ​លេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។

ទី៣-ឈ្មោះ សំ ចាន់ធី ភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅ​ភូមិតាក្តុលត្បូងសង្កាត់តាក្តុលក្រុងតាខ្មៅខេត្តកណ្តាលមុខរបរបេីកបររថយន្ត(ឃាត់ខ្លួន)។

ទី៤-ឈ្មោះ ឆិល ចាន់ថុល ភេទប្រុសអាយុ៣៧ឆ្នាំមានទី​លំ​នៅភូមិតាក្តុលត្បូងសង្កាត់តាក្តុលក្រុងតាខ្មៅខេត្តកណ្តាល​មុខរបរនៅផ្ទះ(គេចខ្លួន)។

ដោយឡែកវត្ថុតាងចាប់យកមាន៖ដុំថ្មចំនួន៦ដុំ,​កាំបិតប៉័ងតោ​ដងជ័រចំនួន១​ប្រវែង៣០សង់ទីម៉ែត្រ,​អំបែងចានមួយចំនួននិងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

ប្រភពដដែលបន្តថា​មុនពេលកើតហេតុជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន លុះដល់វេលាកើតហេតុខាងលើស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នាមកដល់មុខផ្ទះជនរងគ្រោះបើក​ចេញមិនរួចព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសារ៉េស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បាននិយាយថា ចតឡានពេញផ្លូវ។

ពេលនោះជនរងគ្រោះប្រាប់ថាសុំចតតែពីរថ្ងៃទេដោយសម័យកូវីដមិនហ៊ានទុកឡាននៅការាសទេហើយក៏មានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក។

ពេលនោះជនរងគ្រោះឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នាក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នាស្រាប់តែជន​សង្ស័​យនិយាយថាមិនមែនរឿងរបស់អ្ហែងទេកុំមកចេះ។

ដោយខ្លាចមានរឿងជនរងគ្រោះឈ្មោះ សំ សែន បានដឹក​ដៃជនរងគ្រោះឈ្មោះ​ រី សារ៉េត​ ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែក្រុមជនសង្ស័យខាងលើបាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាតនិងយកដុំថ្មគប់បណ្តាលឱ្យជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែកចុងចិញ្ចើមខាងស្តាំនិងរយះកដៃខាងឆ្វេងហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលើនៅថ្ងៃទី១៣ខែឆ្នាំដដែល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕