ព្រះសីហនុ៖ ប៉ូលីសឃាត់ខ្លួនជនជាតិចិនម្នាក់ខណៈយកដែលបាយទៅឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កស្រាប់តែឆែកឃើញមានថ្នាំញៀននៅក្នុងកញ្ចប់បារីនិងក្រដាស់ជូតមាត់ហេតុការនេះកេីតឡេីងកាលពីព្រលប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ។
សមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថាមានជនជាតិចិនម្នាក់បានបើករថយន្ត១គ្រឿងម៉ាក អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AR-3377 បាមយកបាយទៅឱ្យភ្ញៀវស្រីចំនួន២នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅកាស៊ីណូមួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន២កញ្ចប់ក្នុងនោះនៅក្នុងក្រដាសជូតមាត់១កញ្ចប់ និង១កញ្ចប់ទៀតនៅក្នុងកញ្ចប់បារី។
ក្រោយពីបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទេីដឹងថាជាថ្នាំញៀនភ្លាមៗនោះឃាត់ខ្លួនបានក៏យកទៅសាកសួរ។
បច្ចុប្បន្នជនសង្ស័យនិងវត្តុតាងបានប្រគល់ទៅឱ្យកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយដើម្បីចាត់ការតាមច្បាប់៕

