កំពុងតែសប្បាយផង! ក្រុមអ្នកញៀនល្បែងជល់មាន់៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមនិងសម្ភារះមួយចំនួន

កំពុងតែសប្បាយផង! ក្រុមអ្នកញៀនល្បែងជល់មាន់៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមនិងសម្ភារះមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ចាម៖​ អ្នកញៀនល្បែងជល់មាន់៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបាននាំគ្នាទៅប្រមូផ្តុំនៅស្ងាត់កាល​ពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ដោយលោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាល​ព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហ​ការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរនិងអាជ្ញាធរមូលដ្ឋានដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចក្រោមដើមត្នោតស្ថិតនៅភូមិទន្លេ(ស) ឃុំត្រពាំងព្រះស្រុកព្រៃឈរខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់គឺ៖
១- ឈ្មោះ ហាក់ ហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២-ឈ្មោះ ប៉ូច រ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាកជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣-ឈ្មោះ ឃុំ ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ត្បូង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤-ឈ្មោះ នុត ស្រឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ត្បូង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៥-ឈ្មោះ ម៉ុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៦-ឈ្មោះ វឿន វ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៧-ឈ្មោះ អ៊ីម តេ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៨-ឈ្មោះ អាលី ហាលីមីន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ ភូមិព្រៃខ្ចាយចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
និងដកហូតវត្ថុតាងរួមមាន៖
១-ស្កុតរំជើងមាន់មួយចំនួន
២- បង្គោលឫស្សីរុំសង្វៀនជល់មាន់ចំនួន០៤ដើម
៣-បង្គោលដើមសង្កែរុំសង្វៀនជល់មាន់ចំនួន០៦ដើម ៤-ទូរសព្ទចំនួន០៤គ្រឿង ៥-ប្រាក់រៀលចំនួន៣៥០,០០០រៀល ៦-ម៉ូតូចំនួន០៩គ្រឿង ។

Sponsor

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។