កំពង់ចាម៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលខណៈបានយកចង្ក្រានហ្គាសលក់លតឆាបណ្តាលឲ្យផ្ទះកំប៉ុងហ្គាសនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០នៅចំណុចក្នុងផ្សារផ្អាវភូមិផ្អាវឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមរបាយការណ៍បានឲ្យដឹងថាករណីផ្ទុះកំប៉ុងហ្គាសនេះបានកើតឡើងនៅលើគ្រែលក់លតឆារបស់ឈ្មោះ សុខ គឹមសយ ភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅភូមិឃុំខាងលើ ។
Sponsor
ចំណែកជនរងគ្រោះរួមមាន ៖
ទី១-ឈ្មោះ ណន ស្រនី ភេទស្រី អាយុ២១ឆ្នាំនៅភូមិផ្អាវ ត្រូវជាកូនប្រសាររបួសស្រាល។
ទី២-ឈ្មោះ ឈុំ មករា ភេទស្រីអាយុ២០ឆ្នាំនៅភូមិផ្អាវត្រូវជាក្មួយរបួសធ្ងន់ ។
ទី៣-ឈ្មោះ ទេព សំអាន ភេទស្រីអាយុ៦៣ឆ្នាំនៅភូមិផ្អាវ ជាអ្នកលក់បបរក្បែរគ្នារបួសធ្ងន់។
ក្រោយពីកេីតហេតុភ្លាមៗអ្នករងរបួសទាំងអស់ត្រូវបានក្រុមគ្រួសារបងប្អូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕


