សំបូរណាស់អីឡូវក្រុមក្មេងស្ទាវដេីរកាច់(ក)ម៉ូតូ​ជនសង្ស័យ​ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានធ្វេីសក្មភាពលួចម៉ូតូដែលគេទុកមុខផ្ទះ

សំបូរណាស់អីឡូវក្រុមក្មេងស្ទាវដេីរកាច់(ក)ម៉ូតូ​ជនសង្ស័យ​ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានធ្វេីសក្មភាពលួចម៉ូតូដែលគេទុកមុខផ្ទះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេចរួចហើយជិះរត់គេចខ្លួនតែត្រូវបានម្ចាស់ផ្ទះស្រែកថាចោរៗភ្លាមនោះត្រូវបានសមត្ថកិច្ចឃើញក៏ដេញតាមចាប់ឃាត់ខ្លួនបានកាល​ពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី២២ខែឆ្នូឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីជនសង្ស័យបានឲ្យដឹងថាមុនដំបូងឡើយខ្លួនបានដើរតាមផ្លូវក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AW-3660 ត្រូវម្ចាស់ផ្ទះទុកចោលនៅមុខផ្ទះ។

Sponsor

ដោយឃើញឱកាសល្អខ្លួនក៏បានធ្វើសកម្មភាពកាច់សោម៉ូតូបានសម្រេចតែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការដេញចាប់ខ្លួនបានតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពកាច់ក​ម៉ូតូនៅចំណុចផ្លូវលេខ១០១១ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

បន្ទាប់ពីសមត្ថកិច្ចទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះភ្លាមសមត្ថកិច្ចបានកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យបាន​ភ្លាមៗនៅចំណុចផ្លូវភ្នំពេញ-ហាណូយ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសោសម្រាប់កាច់កម៉ូ​តូ១​ដើមយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញជាធម្មតា៕