បងប្អូនអ្នកតាមដានសំណុំរឿងទាហាននៅអង្គភាព(ង៧០)​បានបាញ់សម្លាប់និស្សិតពេទ្យដែលជាគូដណ្តឹងរបស់ខ្លួនជិត១ឆ្នាំហេីយចំនែកជនសង្ស័យនៅមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោសបាននៅ​ឡើយ

បងប្អូនអ្នកតាមដានសំណុំរឿងទាហាននៅអង្គភាព(ង៧០)​បានបាញ់សម្លាប់និស្សិតពេទ្យដែលជាគូដណ្តឹងរបស់ខ្លួនជិត១ឆ្នាំហេីយចំនែកជនសង្ស័យនៅមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោសបាននៅ​ឡើយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖​ ប្រិយមិត្តប្រាកដជាបានដឹងរឿងរ៉ាវករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា​ម្នាក់បានធ្វើការបាញ់សម្លាប់មកលេីគូដណ្តឹងរបស់ខ្លួន​បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងហេតុការនេះកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ខែមករាឆ្នាំ​២០២០ដែល​មាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​មតាម​បណ្ដោយ​ផ្លូវលំBT សង្កាត់​កន្ទោកខណ្ឌ​កំបូលរាជធានី​ភ្នំពេញ។

ជនសង្ស័យជាឃាតករមានឈ្មោះ​ ថា យឺន វណ្ណដេត អា​យុប្រមាណ៣០ឆ្នាំជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រីកំពុងតែនៅបន្តរស់នៅក្រៅពីសំណា​ញ់ច្បាប់នៅឡើយដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះ​ទេ។

Sponsor

ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រីអាយុ២៦ ឆ្នាំមុខរបរនិសិត្សពេទ្យបញ្ចប់សញ្ញាបត្របរិញ្ញាផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញស្នាក់នៅផ្ទះកើតហេតុខាងលើបានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់(ម៉ាកឡុក ) ចំកញ្ចឹង.ក ។

អ្នកទាំងពីរជាគូដណ្ដឹងនឹងគ្នាដែលទើបភ្ជាប់ពាក្យក្នុងអំឡុងខែកញ្ញា២០១៩ហើយគ្រោងចូលការនាខែមីនាឆ្នាំ២០២០​រហូតមកទល់ពេលនេះគឺជិតមួយឆ្នាំហើយសមត្ថកិច្ចនៅតែមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ។

យ៉ាងណាមិញគ្រួសារជនរងគ្រោះ ជុន ឌីណា បានសុំឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕