ភ្នំពេញៈកម្លាំងនគរបាលឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាក្រោយពេលកើតហេតុករណីលួចម៉ូតូ និងឆក់ទូរស័ព្ទភ្លាមៗលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌាឫស្សីកែវបានបញ្ជាកម្លាំងខណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ចេញប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបបានទាំងពីរករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ត្រង់ចំណុចផ្លូវខាងសារិនលេខ៩៩ក្រុមទី៥ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនិងដកហូតម៉ូតូ០១គ្រឿងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនរបស់ជនសង្ស័យព្រមទាំងទូរស័ព្ទ០១គ្រឿង និងម៉ូតូ០១គ្រឿងដែលជារបស់ជនរងគ្រោះ។
ចំពោះមុខជនសង្ស័យទាំង០២នាក់និងវត្ថុតាងដកហូតត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីចំណែកឯទូរស័ព្ទ ០១គ្រឿងនិងម៉ូតូ០១គ្រឿងបានប្រគល់ឱ្យជនរងគ្រោះប្រើប្រាស់វិញ៕

