វង្សល្បែងសុីសងគ្រប់ប្រភេទជ្រកក្រោមស្លាកអុីនធើណិត​កំពុងតែកេីតមានច្រេីនៅក្នុងខណ្ខដូនពេញជាពិសេស​ទីតាំ​យីហោK7 កំពុងតែកើបលុយពីអ្នកញៀនល្បែងទាំងថ្ងៃទាំងយប់តេីអាជ្ញាធរមានបានជ្រាបទេទាន

វង្សល្បែងសុីសងគ្រប់ប្រភេទជ្រកក្រោមស្លាកអុីនធើណិត​កំពុងតែកេីតមានច្រេីនៅក្នុងខណ្ខដូនពេញជាពិសេស​ទីតាំ​យីហោK7 កំពុងតែកើបលុយពីអ្នកញៀនល្បែងទាំងថ្ងៃទាំងយប់តេីអាជ្ញាធរមានបានជ្រាបទេទាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ជារឿយៗសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាឲ្យគ្រប់ខេត្តក្រុងរាជធានីលុបបំបាត់រាល់ល្បែងសុីសងទាំងអស់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោល​នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប៉ុន្ដែល្បែងសុី​សងនៅតែអាចដំណើរការបានយ៉ាងរលូននៅក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ។

គេសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះទីតាំងអុីនធើណេត២៤ម៉ោងក្នុងខណ្ឌដូនពេញដែលបង្កប់ទៅដោយ ល្បែង​សុីសងភ្នាល់បាល់កំពុងមមាញឹកយ៉ាងសកម្មហាក់កំពុងប្រឡងប្រណាំងជាមួយនឹងការរិតបន្ដឹងរបស់អាជ្ញាធរផងដែរ។

Sponsor

ទីតាំងភ្នាល់មួយទៀតដែលជ្រកក្រោមស្លាកយីហោ អុីនធើណេត២៤ម៉ោងស្ថិតនៅផ្លូវលេខ៤៧សង្កាត់ស្រះចកខណ្ឌដូនពេញក្បែរវត្តព្រះពុទ្ធឃោសាចារ្យចំណែកមួយទីតាំងទៀតនៅក្បែរស្ពានជ្រោយចង្វាខាងក្រោយខារ៉ាអូខេស្ពានមាសវាខាលិចហើយទីតាំងទាំងអស់នេះកំពុងតែដំណើរការដោយរលូនមិនមានអាជ្ញាធរឫសមត្ថកិច្ចជំនាញណាហ៊ាន​បង្ក្រាបនោះទេ ។

ជាការពិតណាស់ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀនបញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើ​ហិង្សាក្នុងគ្រួសារកាន់តែមានលក្ខណ:រសើបបំផុតងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រងដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ភាព សុខ​សាន្តជូនប្រជាពលរដ្ឋស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងទាំងនោះបានលើកឡើងថា ផ្ទះអុីនធើណេត២៤ម៉ោងយីហោK7 នេះកំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀតផង។

ដោយបើកលេងគគ្រឹកគគ្រេងគ្មានទេអ្នកបង្ក្រាបរហូតទាក់​ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋនៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះ​ដោយពុំគិតពីការរៀនសូត្រ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថាការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចុះ ៕