ឧត្ដរមានជ័យ : រោងសិប្បកម្មឈេីនិងនាក់លក់គ្រឿងសង្ហារឹមអត់ច្បាប់ពាសពេញស្រុកអន្លង់វែងគេពុំដែលឃេីញអាជ្ញាធរពាក់ពន្ធ័ក៏ដូចជាលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកអន្លង់វែងហ៊ានធ្វេីការបង្រាបសោះឡេីយប្រជាពលរដ្ឋដាក់ការសង្ស័យថាជាខ្ទុង់ប្រយោជន៌របស់លោក។
ជារាងរាល់ថ្ងៃគេសង្កេតឃេីញរោងសិប្បកម្មកែឆ្នៃធ្វេីជាគ្រឿងសង្ហារឹមរាប់រយកន្លែងអត់មានច្បាប់អនុញ្ញាតដូចជារោងសិប្បកែឆ្នៃឈេីរោងនីមួយៗលឺម៉ូទ័រឈូសឈេីទ្រហឹងពេញភូមិរីឯការដឹកជញ្ជូនឈេីយកមកកែឆ្នៃធ្វេីជាគ្រឿងសង្ហារឹមហាក់បីដូចជាមិនមានការភ័យក្លាច់ពីសំណាក់នាក់អាឈេីយកមកលក់អោយម្ចាស់សិប្បកម្មនិងជាមួយសមត្ថកិច្ចជំនាញគ្មានការញញេីតអីបន្តិចសោះពូកគាត់ហាក់បីដូចមានសុមត្ថកិច្ចជាខ្នងបង្អែកអញ្ចឹងនិងធ្វេីដោយរលូនពុំមានការរំខានដល់ពីមន្ត្រីជំនាញ់រដ្ឋបាលព្រៃឈេីក្នុងស្រុកនោះទេ។
រីឯនាក់លក់គ្រឿងសង្ហារឹមវិញនៅក្នុងស្រុកអន្លង់វែងលក់ដូចអីវ៉ាន់ចាប់ហួយអញ្ចឹងលក់ដោយសេរីពុំដែលមានលេខិត្តអាជីវកម្មអោយបានច្បាស់លាស់នោះទេនេះជាហេតុបង្ករអោយបាត់ថវិការចូលរដ្ឋមួយចំនែកធំនិងដូចយកតួរនាទីក្របខ័ណ្ឌរដ្ឋយកមកធ្វេីជាអាជីវិកម្មបំរេីរកផលប្រយោជន៌ផ្ទាល់ខ្លួនទៅវិញ។
តាមប្រភពនាក់ធ្វេីសិប្បកម្មបានបង្ហេីបប្រាប់ថាពួកគាត់ទើបដឹងមូលហេតុដែលក្រុមការងារដណ្ដើមគ្នាសុំទៅយាមនិងទិញឈេីពីនាក់អារយកមកលក់មានឈេីសុក្រំ ធ្នុង គគី ផ្ចឹក ឈ្លីតហេីយធ្វេីទៅបានដោយរលូនដោយសារមានការបង់លុយអោយសមត្ថកិច្ចគឹតខែគឹងៃអោយសព្វថ្ងៃនេះលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈេីលោកកុំពុងដាក់កូនចៅឈ្មោះ នាត អោយធ្វេីសេដ្ឋកិច្ចអោយលោកជារាងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនៅស្រុកអន្លង់វែងសំណូមពរដល់លោក អ៊ុងសាវរិទ្ធ នាយខ័ណ្ឌរដ្ឋបាលបាលព្រៃឈេីឧត្ដមានជ័យគួរមានវិធានការដេីម្បីទប់ស្កាត់បទល្មេីព្រៃឈេីផងទានព្រោះជិតរលាយហិនហោចអស់ហេីយ។
ក្រុមការងារយេីងមិនអាចសុំបំភ្លេឺពីលោក គង់ សារ៉េត នាយសង្កាត់ព្រៃឈេីស្រុកអន្លង់វែងបានទេព្រោះខលទៅអត់លេីក។





