ទីតាំ​ងវង្សល្បែងសុីសងគ្រប់ប្រភេទជ្រកក្រោមស្លាកអុីនធើណិត​កំពុងតែកេីតមានពេញបន្ទុកនៅក្នុងខណ្ខដូនពេញអាជ្ញាធរមិនហ៊ានបង្ក្រាប

ទីតាំ​ងវង្សល្បែងសុីសងគ្រប់ប្រភេទជ្រកក្រោមស្លាកអុីនធើណិត​កំពុងតែកេីតមានពេញបន្ទុកនៅក្នុងខណ្ខដូនពេញអាជ្ញាធរមិនហ៊ានបង្ក្រាប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖មានការិះគន់យ៉ាងខ្លាំៗពីសំណាក់ប្រជាពលរដ្ឋដែល​អាជ្ញាធរខណ្ខដូនពេញមិនមានកាបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទដែលជាកន្លែងប្រផ្តុំទៅដោយក្រុមអ្នកញៀនល្បែង​ក៏ដូចជាក្រុមប្រេីប្រាស់គ្រឿងញៀនចូលស្រងំលាក់ខ្លួនប្រព្រឹតបទល្មេីសផ្សេងៗ។
ជារឿយៗសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាឲ្យគ្រប់ខេត្តក្រុងរាជធានីលុបបំបាត់រាល់ល្បែងសុីសងទាំងអស់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោល​នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប៉ុន្ដែល្បែងសុី​សងនៅតែអាចដំ​ណើរការបានយ៉ាងរលូននៅក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ។

គេសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះទីតាំងអុីនធើណេត២៤ម៉ោងក្នុងខណ្ឌដូនពេញដែលមានបង្កប់ទៅដោយ ល្បែង​សុីសងភ្នាល់បាល់បៀរការ៉ាត់និងល្បែងជាច្រេីនទៀតកំពុងតែមមាញឹកយ៉ាងសកម្មហាក់កំពុងប្រឡងប្រណាំងជា​មួយនឹងការរិតបន្ដឹងរបស់អាជ្ញាធរផងដែរ។

Sponsor

ទីតាំងភ្នាល់មួយទៀតដែលជ្រកក្រោមស្លាកយីហោ អុីនធើណេត២៤ម៉ោងដែលស្ថិតនៅក្បែរស្ពានជ្រោយចង្វាខាង​ក្រោយខារ៉ាអូខេ​ស្ពានមាសនៅខាងលិចហើយទីតាំងមួយ​ទៀតនៅផ្លូវជាតិ​លេខ៥ជិតមណ្ឌលសុខភាពចតុមុខទាំងអស់នេះកំពុងតែ​ដំ​ណើរការដោយរលូនមិនមានអាជ្ញាធរឫសមត្ថកិច្ចជំនាញណាហ៊ាន​បង្ក្រាបនោះទេ ។

ជាការពិតណាស់ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀនបញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើ​ហិង្សាក្នុងគ្រួសារកាន់តែមានលក្ខណ:រសើបបំផុតងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រងដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ភាពសុខ​សាន្តជូនប្រជាពលរដ្ឋស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងទាំងនោះបានលើកឡើងថា ផ្ទះអុីនធើណេត២៤ម៉ោងទាំងអស”នេះកំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀតផង។

ដោយបើកលេងគគ្រឹកគគ្រេងគ្មានទេអ្នកបង្ក្រាបរហូតទាក់​ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋនៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះ​ដោយពុំគិតពីការរៀនសូត្រ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថាការមិន​បង្ក្រាបមាន៤ចំណុច

ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប
ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង
ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោល​នយោបាយភូមិ-សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចុះ ៕