នគរបាល​ឃាត់ខ្លួនយុជនសង្ស័យ៣នាក់ដែលធ្វេីសកម្មភាពចាប់ក្មេងស្រីក្រោមអាយុ១៥ឆ្នាម្នាក់រំលោភបូកបានសម្រេចក្នុងពេលតែមួយ

នគរបាល​ឃាត់ខ្លួនយុជនសង្ស័យ៣នាក់ដែលធ្វេីសកម្មភាពចាប់ក្មេងស្រីក្រោមអាយុ១៥ឆ្នាម្នាក់រំលោភបូកបានសម្រេចក្នុងពេលតែមួយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តបាត់ដំបង : ក្រុមយុវជនដែលជាជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការ​ដ្ឋាននគរបាលស្រុកសំពៅលូនតាមស្រាវជ្រាវនិងឈានដល់​ការឃាត់ខ្លួនបន្ទាប់ពីពួកគេបាននាំគ្នាចាប់ក្មេងស្រីម្នាក់អាយុក្រោម១៥ឆ្នាំរំលោភរហូតបានសម្រេចក្នុងពេលតែមួយ។

បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនៃអធិការ ដ្ឋាននគរបាលស្រុកសំពៅលូនបានឱ្យដឹងថាកម្លាំងជំនាញ បានទទួលនូវពាក្យបណ្តឹងពីក្រុមគ្រួសាររបស់ ក្មេងស្រីរង គ្រោះ ដែលបានចោទប្រកាន់ទៅលើយុវជនមួយក្រុមថាបានចាប់រំលោភបូក ទៅលើកូនស្រីរបស់គាត់កាលពីថ្ងៃ ទី២៧ ខែមករាឆ្នាំ២០២១នៅក្នុងបុរីងិនវិតស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួចក៏បាននាំគ្នាគេច ខ្លួនបាត់ស្រមោលអស់។

Sponsor

លោកវរសេនីយ៏ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោង១០និង៥០នាទីថាដើម្បីតាមស្រាវជ្រាវរកមុខសញ្ញារំលោភមានស្ថានទម្ងន់រហូតដល់ថ្ងៃទី២៨ខែមករាឆ្នាំ២០២១វេលាម៉ោង១៤និង១០នា​ទី​រសៀលកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការឃាត់ខ្លួនយុវជនជាជនសង្ស័យបានចំនួន៣នាក់ជាក់​ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញផ្នែកនគរ បាលស្រុកសំពៅលូនកំពុងសាកសួរនិងធ្វើកំណត់ហេតុបញ្ជូ ន​បន្តទៅកាន់ស្នងការខេត្តដើម្បីចាត់ការទៅតាមនិតិវិធី​ច្បាប់​៕​