ទីតាំងអិនធើណេត២៤ម៉ោងលេី២៤ម៉ោងដែលមានបង្កប់ឡូតូនិងល្បែងស៊ីសងភ្នាល់បាល់បើកលេងយ៉ាងរលូនមាន​ទាំងក្មេងៗបានប្រមូលផ្ដុំគ្នាចូលលេងផ្គើនជាអាជ្ញាធរខណ្ឌចំ​ការ​មន

ទីតាំងអិនធើណេត២៤ម៉ោងលេី២៤ម៉ោងដែលមានបង្កប់ឡូតូនិងល្បែងស៊ីសងភ្នាល់បាល់បើកលេងយ៉ាងរលូនមាន​ទាំងក្មេងៗបានប្រមូលផ្ដុំគ្នាចូលលេងផ្គើនជាអាជ្ញាធរខណ្ឌចំ​ការ​មន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ វង្ស​ល្បែងឆ្នោត​ឡូតូ​និងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ​កំពុ​ងតែបង្កប់នៅ​ក្នុងហាងអុីនធឺណេត២៤ម៉ោង​មួយកន្លែងដែលមានទីតាំងផ្ទះ៣៦ABo តាមលេខ៤៦៦ភូមិ៨ សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញដោយកំពុងតែបើកលេងយ៉ាងរលូនអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ាន​បង្រ្កាបផ្គើននឹងបទបញ្ជាលោកអភិបាលក្រុង។

លោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថាដោយទីតាំងកើតហេតុខាងលើសង្ស័យលួច​បើកល្បែងសុីសងខុសច្បាប់លោកនិងចុះត្រួតពិនិត្យច្បាប់អាជីវកម្មបើមិនមានច្បាប់នឹងអោយផ្អាកតែម្តង ។

Sponsor

លោកអធិការបន្តថាយោងតាមលោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមននៅពេលប្រជុំវេទិការសាធា​រ​ណ:សូមអោយរក្សាគំលាតយ៉ាងតិច1.5ម៉ែត្រនិងពេលចេញពីផ្ទះត្រូវពាក់ម៉ាស់និងលាងដៃសាប៊ូអាកុលអោយបានញឹកញាប់រក្សាអនាម័យផងដែរក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែលើកពីបញ្ហាការលួចបើកល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានត្រូវតែបង្រ្កាបជាដាច់ខាតកុំអោយកើតមានដោយសារសុទ្ធសឹងតែជម្រករបស់ជន​សង្ស័យលួចមកសងំលេងល្បែងសុីសងអស់លុយកាក់​ហើយនិងចេញទៅលួចសម្ភារឆក់ប្លន់ពីប្រជាពលរដ្ឋមិនខានឡើយសូមផ្ដាំនិងទៅប្អូនយុវជនប្រុសស្រីទាំងអស់កុំលេងល្បែងសុីសងនិងប្រើប្រាស់គ្រឿងញៀនវាជាទង្វើខុសច្បាប់ហើយបំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារខូចអនាគត់មួយជីវិតត្រូវខិតខំសិក្សារកសូត្រជាទំពាំងស្នងឬស្សីដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត៕