ភ្នំពេញ ៖ ផ្ទុះទូកអូរប័រមួយគ្រឿងណ្តាលអោយឆេះយ៉ាងសន្ធោសន្ធៅនៅក្បែរច្រាំងទន្លេបង្ករអោយអ្នករងរបួស៣នាក់ប្ដីប្រពន្ធនិងកូនប្រុសខណៈពេលដែលទើបតែទិញថ្មីៗហើយសណ្ដោងតាមរថយន្តយកទៅជិះដើរលេងហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី០៦ខែមីនាឆ្នាំ២០២១ស្ថិតនៅនៅចំណុចក្បាលស្ពានជ្រោយចង្វារមុខព្រះបរមរាជវាំងក្បែរសណ្ឋាគារសុខាក្នុងភូមិទី១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថាភ្លាមៗជនរងគ្រោះទាំង៣នាក់ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយគីប្តីប្រពន្ធនិងនិងកូនប្រុសអាយុប្រហែល១០ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ប៉ុន្តែគេស្គាល់ថាជាឧកញ៉ាម្នាក់ដែលទើបតែបានទិញអូរប័រ សម្រាប់យកមកជិះលេង។
តាមប្រភពព័ត៌មានអោយដឹងទៀតថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធនិងកូនប្រុសបានជិះរថយន្តម៉ាកហ្វ័តពណ៌សមួយគ្រឿងពាក់ស្លាកលេខរដ្ឋ២.៥២៩៨ សណ្តោង រ៉ឺ ម៉ក ដឹក អូរប័រមួយគ្រឿងធំយកទៅទំលាក់ចុះក្នុងទឹកដើម្បីបើកសាកព្រោះទើបតែទិញ ។
ខណៈនោះគេឃើញបុរសជាប្តីបានចាក់សោកាច់កុងតាក់ បញ្ឆេះទុកចោលហើយនាំគ្នាឡើងជិះប្រុងបើកដឹកប្រពន្ធនិង កូនដើរលេងដោយកូនជិះនៅខាងក្រោយក្បែរម៉ាស៊ីនស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កគ្រើកប៉ើងដំបូលហើយឆេះ យ៉ាងសន្ធោសន្ធៅតែម្តងបណ្តាលឲ្យប្តីប្រពន្ធនិងកូនទាំងអស់៣នាក់បានរងរបួសឆេះរលាករបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗគឺជនរងគ្រោះជាប្តីត្រូវបានប ញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
ចំណែកស្ត្រីជាប្រពន្ធនិងកូនត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា។
នៅក្នុងហេតុការណ៍នោះដែរប្រជាពលរដ្ឋនៅក្បែរកន្លែង កើតហេតុក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ រួមជាមួយខាងសាឡង់កំពង់ចម្លងបានយកទុយោទឹកបាញ់ ពន្លត់តែមិនរលត់ហើយរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង បានទៅជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១គ្រឿងទើបរលត់៕



