អាជ្ញា​ធរ​ចុះបង្រ្កាបទីតាំងបេីកល្បែងសុីសងបៀរឡូតូគ្រប់ប្រភេទតាមប្រពន្ធ័អុីធឺណេតនៅសង្កាត់បឹងត្របែកមិនបានមួយចំអិនកំពឹសបេីកវិញសង្ស័យត្រូវថ្នាំសណ្តាំហេីយ

អាជ្ញា​ធរ​ចុះបង្រ្កាបទីតាំងបេីកល្បែងសុីសងបៀរឡូតូគ្រប់ប្រភេទតាមប្រពន្ធ័អុីធឺណេតនៅសង្កាត់បឹងត្របែកមិនបានមួយចំអិនកំពឹសបេីកវិញសង្ស័យត្រូវថ្នាំសណ្តាំហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ទីតាំងអាជីវកម្មសេវាអុិនធើណេតកាហ្វេដែលស្ថិតនៅផ្ទះលេខ៣៦ផ្លូវលេខ៤៦៦​កែងផ្លូវ១០១ក្នុងភូមិ៨សង្កាត់​បឹងត្របែកខណ្ឌចំការមនបានបេីកដំណេីរការលេងឡេីងវិញហេីយ​ បន្ទាប់ពីសមត្ថកិច្ចនគរបាល​នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ដឹកនាំដោយគណ:បញ្ជាការឯកភាពខណ្ឌចំ​ការមន​ចុះបង្ក្រាបនិងផ្អាកដំណេីរការ​កាលពីរសៀលថ្ងៃទី​១៣​ខែមីនា​ឆ្នាំ២០២១កន្លងទៅក្នុងនោះអាជ្ញាធរបានត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ផងដែរ​ ។

​ពលរដ្ឋមានការងេីងឆ្ងល់ថា​ហេតុអ្វីទីតាំងអាជីវកម្មសេវាអុិនធើណេតកាហ្វេ​បង្កប់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទខាងលេីនេះបេីកលេងបានដោយមិនខ្លាចការឆ្លង​ និងរីករាលដាលនៃជម្ងឺកូវីដ១៩​ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីង​ខណៈរាជរដ្ឋាភិបាល​ក៏ដូចជាក្រសួងសុខាភិ​បាល​បានធ្វេីការណែនាំកុំឲ្យប្រមូលផ្ដុំគ្នា​និងប្រេីវិធានការបង្ការ​ទប់ស្កាត់ជាច្រេីនទៀតក្ដី​ក៏មិនអនុវត្តន៍តាមឡេីយ​ ។

Sponsor

​ដូច្នេះហេីយ​ប្រជាពលរដ្ឋអំពាវនាវស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលខេត្តរាជធានីភ្នំពេញនិងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ​និងស្នង​ការនគរបាលរាជធានីភ្នំពេញ​មេត្តាត្រួតពិនិត្យទប់ស្កាត់និងចាត់វិធានការបង្ក្រាបផង​ដេីម្បីមានភាពសន្ដិសុខក្នុងសង្គម​ព្រមទាំងចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩​ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីងផងដែរ​ ៕​