សាហាវ​ពេកហេីយខឹងប្រពន្ធធាក់មួយជេីងគប់មួយទូរសព្ទ័ទាញកូនកាំបិទអា​ក​សម្លាប់នៅលេីគ្រែរត់គេចខ្លួនជាងពីខែចូលមកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួន

សាហាវ​ពេកហេីយខឹងប្រពន្ធធាក់មួយជេីងគប់មួយទូរសព្ទ័ទាញកូនកាំបិទអា​ក​សម្លាប់នៅលេីគ្រែរត់គេចខ្លួនជាងពីខែចូលមកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​:​ ឃាតកដែលជាប្តីបានយកកាំបិតអារ.កសម្លាប់ប្រពន្ធទាំងកណ្តាលយប់បន្សល់ទុកកូនអោយនៅកំព្រាពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនបានហើយកាលពីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ​២០២១នៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២​ខែកន្លងមក ។

ជនសង្ស័យជាឃាតកនេះមានឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិស្រែអ៊ុកឃុំតាំងក្រសាំងស្រុកទឹក​ផុសខេត្តកំពង់ឆ្នាំង ។

Sponsor

ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ អឿន រ៉េន ភេទ​ស្រីអាយុ​៣៣ឆ្នាំ។

ជនសង្ស័យនិងជនរងគ្រោះបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយដោយស្រ្តីរងគ្រោះជាស្ត្រីមេម៉ាយមានកូន២ ហើយក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យក៏មាន​កូនម្នាក់បន្ថែមទៀត ។

នៅមុនពេលកើតហេតុគឺថ្ងៃទី២២ខែមករាឆ្នាំ២០២១ប្តីប្រពន្ធទាំងពីរនាក់បានទាស់សម្តីគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានគប់បុរសជាប្តីនិងទូរស័ព្ទលុះដល់ថ្ងៃទី២៤ខែមករាឆ្នាំ២០២១ពេលមកដល់ផ្ទះវិញនៅពេលយប់​ជ្រៅកូនតូចមានអាយុ១ខួបបានយំឃ្លានបៅហើយបុរសជាប្តីបានដាក់ទឹកដោះគោឲ្យកូនបៅនិងបាននិយាយប្រាប់ទៅកូនថាចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀត​ហើយដោយសារម្តាយឯងមានប៉ាថ្មី ។

ស្រ្តីរងគ្រោះឮដូចនេះក៏ធាក់ជនសង្ស័យជាប្តីមួយជើងដួល​ផ្ងារក្រោយរួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់បុរសជាប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំងយកទៅអារ.កស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង ។

ក្រោយពីសម្លាប់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំងទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ម្តងខេត្តនេះម្តងខេត្តនោះរហូតដល់ថ្ងៃទី២៩ខែមីនា ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញមកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់សមត្ថកិច្ចដឹងក៏បានដាក់កម្លាំងចាប់បានតែម្តង ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី​។