ត្រីខកំប៉ុង(​ម៉ាកគឺហ្វខេន)ដែលនាំចូលពីប្រទេសវៀតណាមត្រូវបានប្រជាពលរដ្ឋខ្មែរទិញយកមកបរិភោពបណ្តាលអោយពុលក្អួតចង្អោរទន់ដៃជេីងជាបន្តបន្ទាប់ចំនួន៧នាក់

ត្រីខកំប៉ុង(​ម៉ាកគឺហ្វខេន)ដែលនាំចូលពីប្រទេសវៀតណាមត្រូវបានប្រជាពលរដ្ឋខ្មែរទិញយកមកបរិភោពបណ្តាលអោយពុលក្អួតចង្អោរទន់ដៃជេីងជាបន្តបន្ទាប់ចំនួន៧នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រនគិរី:​ យ៉ាងហោចណាស់មនុស្សក្មេងចាស់ប្រុស្រី៧នាក់បានក្អួតចង្អោទន់ដៃជេីងដែលបណ្តាលមកពីកាហូបត្រីខ​កំប៉ុងដែលនាំចូលពីប្រទេសវៀតណាមហេតុការណ៍នេះកេីតឡេីងកាលពីល្ងាចថ្ងៃទី០១ខែមេសាឆ្នំា២០២១នៅក្នុងភូមិភិឃុំសេសាន្តស្រុកអូរយ៉ាដាវេខេត្តរនគីរី។

សមត្ថកិច្ចបានអោដឹងថាជនរងគ្រោះទាំង៧នាក់នោះមាន
ទី១.ឈ្មោះ សល់ សី ភេទប្រុសអាយុ១៦ឆ្នាំ
ទី២.ឈ្មោះសល់ ឡេស ភេទប្រុសអាយុ១៥ឆ្នាំ
ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ
ទី៤.ឈ្មោះសល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ
ទី៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ
ទី៦.ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧.ឈ្មោះសល់ ព្រំ ភេទប្រុសអាយុ ១២ឆ្នាំ។

Sponsor

អ្នករងគ្រោះទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នាក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិថាមានករណីអ្នកហូបត្រីខកំប៉ុងពុលមានអាការវិលមុខក្អួត​ចង្អោរ ទន់ដៃទន់ជើង លោកក៏ដឹកនាំកម្លាំងចុះទៅជួយធ្វើអន្ដរាគមន៍ភ្លាមៗដែរ។

ពេលទៅដល់ឃើញជនរងគ្រោះអ្នកភូមិបាននាំមកដល់ចំ​ណុចកំពង់ចម្លងភូមិភិរួចលោកក៏ឱ្យដឹកយកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីសង្គ្រោះបន្ទាន់។

នៅថ្ងៃទី០២ខែមេសាឆ្នំា២០២១នេះលោកបានចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុនឹងនាំយកសំបកកំប៉ុងត្រីខ(​ម៉ាកគឺហ្វខេន)មកកាន់អធិការដ្ឋានដើម្បីឱ្យមន្ត្រីជំនាញធ្វើការពិនិត្យ។

មកដល់នៅព្រឹកនេះពួកគាត់ជាជនរងគ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិល​ត្រលប់ទៅផ្ទះវិញនៅឡើយទេរង់ចាំ​តាមដានអាការបន្តទៀត ៕