គោចាស់នេះពិជា​សត្វ​តិរច្ឆាន​មែនប៉ូលីសឃាត់ខ្លួនបុរសចំ​ណាស់ម្នាក់ដែលបានចាប់រំលោភសេពសន្ថវ:លើចៅបង្កើត ខ្លួនដែលមានអាយុ៤ឆ្នាំ​សម្រេច៣ដង

គោចាស់នេះពិជា​សត្វ​តិរច្ឆាន​មែនប៉ូលីសឃាត់ខ្លួនបុរសចំ​ណាស់ម្នាក់ដែលបានចាប់រំលោភសេពសន្ថវ:លើចៅបង្កើត ខ្លួនដែលមានអាយុ៤ឆ្នាំ​សម្រេច៣ដង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប:កម្លាំង​សមត្ថកិច្ចខេត្តសៀមរាបបានធ្វោះការស្រាវជ្រាវនិងឃាត់ខ្លួនបុរសចំណាស់ម្នាក់ដែលរំលោភសេពសន្ថ​វ:មកលើចៅបង្កើតខ្លួនដែលជាអនីតិជនកាលពីអំឡុងខែកុម្ភ:​ឆ្នាំ២០២១កន្លងទៅ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនបានឲ្យដឹងថានៅថ្ងៃទី០៣ខែមេ​សាឆ្នាំ២០២១ឈ្មោះ ធី ជា បានមកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រ​ង៉ែថាក្មេងរងគ្រោះឈ្មោះ ទ. ស.អ. អាយុ៤ឆ្នាំបានប្រាប់ថា តាបង្កើតឈ្មោះ លាក់ លាង បានរំលោភសេពសន្ថវ:មកលើខ្លួនបានសម្រេចចំនួន០៣ដង ។

Sponsor

សមត្ថកិច្ចជំនាញបានររាយការណ៍ជូនឯកឧត្តម កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញាដើម្បីសុំគោលការណ៍កោះហៅជនសង្ស័យមកធ្វើការសាកសួរ ។

តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:មកលើឈ្មោះ ទ. ស.អ. ដែលត្រូវជាចៅបង្កើតរបស់ខ្លួនបានចំនួន០២ដងពិតប្រាកដ​មែន ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតាមបញ្ជាឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២១វេលាម៉ោង១៨និង០០។

ចំណែកជនរងគ្រោះជាក្មេងកំព្រារស់នៅជាមួយជីតាដែលជាជនសង្ស័យសមត្ថកិច្ចបានប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប៕