ភ្នំពេញ: គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាបករណីចែកចាយនិងរក្សាទុកនៅសារធាតុញៀននៅក្នុងផ្ទះសំណាក់ឫស្សីមាសកាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
ការបង្ក្រាបនេះគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនសង្ស័យចំនួន៦នាក់(ស្រី២នាក់)រួមជាមួយវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា៣កញ្ចប់តូចល្មម ដាវសាម៉ូរៃ១ដើមនិងម៉ូតូ៣គ្រឿង។
Sponsor
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរៀបចំឯកសារចាត់ការតាមនីតិវិធីបន្ត ៕

