ប៊េអឹមឃាត់ខ្លួន​មនុស្ស​ជំនិតនិងឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង​ រួម​ជាមួយ​មេធាវីម្នាក់​ទៀត​ជាប់ពាក់ព័ន្ធករណីឆបោករំលោភ​លេីទំនុកចិត្ត​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ

ប៊េអឹមឃាត់ខ្លួន​មនុស្ស​ជំនិតនិងឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង​ រួម​ជាមួយ​មេធាវីម្នាក់​ទៀត​ជាប់ពាក់ព័ន្ធករណីឆបោករំលោភ​លេីទំនុកចិត្ត​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រះសីហនុ​:​ កាលពី​រសៀល​ថ្ងៃ​ទី​៣ខែមេសា​ឆ្នាំ​២០២១បើ​យោង​តាម​ការបញ្ជាក់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុលោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​បង្ហើបប្រាប់ព័ត៍មានបឋមថា​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុបានឃាត់ខ្លួនលោក ហ៊ឹ​ន ត្រឹង ហៅ​វ​ណ្ណា​ ដែលជាអ្នកមានជំនាន់ថ្មី​នៅខេត្ត​ព្រះសីហនុ​រួម​ជាមួយ​មេធាវីនិង​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀតជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១និង​ថ្ងៃ​ទី​២ ខែមេសាឆ្នាំ​២០២១ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ។

ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករនិង​ជា​អ្នកបំរើ​ការងារ​ឲ្យ​​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហ​នុរួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ផ្សេង​ទៀតបាន​និង​កំពុង​ឃាត់ខ្លួន​សាកសួរ​ទៅ​តាម​នីតិវិធី​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនលេខ០៧ អ​.​យុង​/២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុចុះ​ថ្ងៃ​ទី​៣១ខែមីនាឆ្នាំ​២០២១ ចេញ​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សា​លា​ដំបូង​ខេត្ត​ព្រះ​សីហ​នុដោយ​ជាប់ពាក់ព័ន្ធ​ករណីឆបោក​រំ​លោ​ភលើ​ទំនុកចិត្តនិង​កំហែង​យកដោយ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិនមុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​។

Sponsor

ដោយឡែក​បើ​តាម​ប្រភពព័ត៌មាន​​ពី​អ្នក​ស្និទ្ធស្នាល​ម្នាក់​ជា​មួយនឹង​លោក​ឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង ក៏បានលួចបង្ហើបប្រាប់​ថាជនសង្ស័យ​ខាងលើឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា គឺជា​អ្នកបំរើ​ការងារឲ្យលោក​ឧកញ៉ា លឹម ហ៊ុយ​ឡេ​ង ពិតជាត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ប្រាកដមែន​នេះហើយ​ដូចពាក្យចាស់ថា៖ កូន​ឆ្មា​ចង់ស៊ី​មេខ្លា(​ឆ្លងស្ពាន​រួច រុះ​ស្ពាន​ចោល​)​។

គួរបញ្ជាក់ថា​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា មុនពេល​សមត្ថកិ​ច្ច​ឃាត់ខ្លួនតែងតែ​តាំងខ្លួន​ឯងជាឧកញ៉ាដូររថយន្តទំនើបគ្រប់​សេរីហើយ​ថ្មី​ៗនេះ​ទើប​ទិញរថយន្ត​ស៊េរីឆ្នាំ​២​០២១​ថែម​មួយ​គ្រឿង​ទៀតប៉ុន្តែ​មិន​ទាន់​តែ​បាន​ជិះ​ក្តៅ​គូទ​ផងក៏​ត្រូវ​សមត្ថកិ​ច្ច​ចាប់ឃុំខ្លួន​នៅ​បណ្ដោះ​អាសន្ន​នៅទីបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ។

ជាមួយ​គ្នា​នោះ​មន្រ្តី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុក៏​បានចេញលិខិត​មួយ​ច្បាប់​បាន​ដាក់​ជូន​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុដោយ​គោរព​ស្នើ​ទៅ​លោក​អភិបាលខេត្ត​សុំ​ពិនិត្យ និង​យក​សំណាក​លើ​ជនសង្ស័យដើម្បី​បន្ត​នីតិវិធីបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​៕