ភ្នំពេញ: ទីតាំងមាន់ជល់មួយកន្លែងកំពុងតែបេីកលេងយ៉ាងរលូនមិនមានការខ្វល់ពីសមត្ថកិច្ចទាល់តែសោះដែលស្ថិតនៅក្នុងភូមិបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
នៅថ្ងៃទី៤ខែមេសាឆ្នាំ២០២១ទីតាំងប្រជល់មាន់មួយកន្លែងកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យមិនដែលលួសថ្ងៃណាឡើយប្រជាពលរដ្ឋរស់នៅជិតទីតាំងជល់មាន់បានខ្សឹបប្រាប់អ្នកសារព័ត៌មានថាលោករ៉ាត់ជាម្ចាស់ទីតាំង។
ជល់មាន់ខាងលើនេះបើកលេងរាល់ថ្ងៃមិនដែលខានថ្ងៃណាឡើយប្រជាពលរដ្ឋរស់នៅក្បែរទីតាំងជល់មាន់នេះកំពុងតែភ័យខ្លាចជំងឺកូវីដ19 ដែលកំពុងរាតត្បាតផងហើយកំពុងតែព្រួយបារម្ភបញ្ហាជំងឺកូវីដ19យ៉ាងខ្លាំង។
បែរជាលោករ៉ាត់ដែលគេស្គាល់ថាជាម្ចាស់ទីតាំងប្រជល់មាន់មិនដែលភ័យខ្លាចពីបញ្ហាជំងឺនេះឡើយចំណែកឯសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់ព្រែកឯងវិញគ្មានចំណាត់ការទាល់តែសោះធ្វើជាមិនដឹងមិនឃើញទៅវិញបានបណ្តែតបណ្ដោយអោយអ្នកញៀនល្បែងទាំងនោះបើកលេងបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងនោះបានដាក់ការសង្ស័យថាប្រហែលជាមេប៉ុស្តិ៍ព្រែកឯងនិងអធិការខណ្ឌច្បារអំពៅបានសើមមាត់សើមកនិងគេហើយមើលទៅបានជាមិនធ្វើការបង្រ្កាបឬមូយអស់លោកទុកចិញ្ចឹមឆ្នាំង។

