បាក់ដីច្រាំងអូរបណ្តាលអោយសង្កត់ស្លាប់បុរសម្នាក់ខណះកំពុងតែរកត្រីជាមួយឪពុកនៅក្បែរគ្នា

បាក់ដីច្រាំងអូរបណ្តាលអោយសង្កត់ស្លាប់បុរសម្នាក់ខណះកំពុងតែរកត្រីជាមួយឪពុកនៅក្បែរគ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាបៈនៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះបានរកឃេីញសាក​សពមានឈ្មោះ ចក់ ចែម ភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិរហាលឃុំតាសៀមស្រុកស្វាយលើខេត្តសៀ​ម​រា​បដោយបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី០៤ខែមេសាឆ្នាំ២០​២១​ខណះពេលទៅរកត្រីហើយធ្វើឱ្យបាក់ច្រាំងអូរសង្កត់ស្លាប់នៅស្រុកស្វាយលើ។

យោងទៅតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ហ៊ុន ចក់ ភេទប្រុសអាយុ៥៩ឆ្នាំនៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណា​ញ់​នៅស្ពានតូចប្រហែលម៉ោង១និង៣០នាទីរសៀលលុះដល់ម៉ោង៥និង៣០នាទីល្ងាចកូនរបស់ខ្លួនបានយកសំណាញ់ទៅ​គ្របនៅនឹងច្រាំងអូរក្រោមគុម្ពឬស្សីចំណែកខ្លួនក៏នៅក្បែរនោះដែរពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់​ច្រាំងសង្កត់មកលើកូនរបស់ខ្លួនតែម្តង។

Sponsor

ក្រោយពីដឹងថាកូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្មុងទឹក ហើយខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចនិងបានហៅអាអ៊ិច (អេស្កាវ៉ាទ័រ) មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹកទើបដឹងថាកូនរបស់ខ្លួនបានស្លាប់ទៅហើយ ។

កម្លាំងជំនាញបច្ចេកទេសពិនិត្យឃើញថាសពមានស្លាក​ស្នា​មដាច់រលាត់នៅលើភ្នែកនិងខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ ។

ក្រោយការពិនិត្យយើងពុំឃើញមានអ្វីពាក់ព័ន្ធនឹងករណី​បទ​ល្មើសព្រហ្មទណ្ឌឡើយហើយក៏បានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕