ឃាតកម្មសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ​នៅខណ្ខច្បារអំពៅត្រូវបានសម្ថកិច្ចបំបែកសំណុំរឿងឃាត់ខ្លួនបានជនសង្ស័យម្នាក់ត្រូវជាបងថ្លៃជីដូនមួយ

ឃាតកម្មសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ​នៅខណ្ខច្បារអំពៅត្រូវបានសម្ថកិច្ចបំបែកសំណុំរឿងឃាត់ខ្លួនបានជនសង្ស័យម្នាក់ត្រូវជាបងថ្លៃជីដូនមួយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ករណីឃាតកម្មគិតទុកជាមុននៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រភូមិរបោះអង្កាញ់១សង្កាត់ព្រែកឯងខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី។
កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សស្នាក់នៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរគ្មានស្នាក់នៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។

Sponsor

មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។ រហូតដល់ថ្ងៃទី ០២-០៤-២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។ លុះដល់ថ្ងៃទី០៦-០៤-២០២១ ម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការ ដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។