កំពត: មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួនកាលេងល្បែងសុីសងថ្ងៃទី១១ខែមេសាឆ្នាំ២០២១វេលាម៉ោង៤នឹង០០នាទី យោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការកម្លាំងជំនាញស្រុកបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិដ្ឋាននគរបាលស្រុកបន្ទាយមាសបានចុះបង្ក្រាបល្បែងស៊ីសង(យោគី)១កន្លែងនៅចំណុចក្រោមដើមស្វាយស្ថិតក្នុងភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាសខេត្តកំពត ឃាត់ខ្លួនមនុស្សបាន៤ នាក់ ។
សម្ភារៈល្បែងរួមមានប៉ាយយោគី១ផ្ទាំងក្រដាសកាត់លេខ ១ដុំស្បែកជើង៨គូរតង់១កន្ទេល១និងកន្សែងពោះគោ១ ។
Sponsor
សូមពុកម៉ែ បងប្អូន មេត្តាឈប់លេងល្បែងស៊ីសងគ្រប់ភេទ (យោគី ជល់មាន់ បៀរ អាប៉ោង ) ។
ទន្ទឹមនេះអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់តែងតែបានផ្តល់ព័ត៌មានពាក់ព័ន្ធការលេងល្បែងស៊ីសងគ្រប់ប្រភេទ។

