ត្រូវតែជៀសវៀងកុំធ្វេីរឿងនេះក្មេងស្រីអាយុ១០ឆ្នាំម្នាក់បញ្ចូលថ្មទូរស័ព្ទបណ្ដើរមើលរឿងបណ្ដើរបណ្ដាលឲ្យផ្ទុះទូរសព្ទឆក់ស្លាប់យ៉ាងអណោចអធ័ម

ត្រូវតែជៀសវៀងកុំធ្វេីរឿងនេះក្មេងស្រីអាយុ១០ឆ្នាំម្នាក់បញ្ចូលថ្មទូរស័ព្ទបណ្ដើរមើលរឿងបណ្ដើរបណ្ដាលឲ្យផ្ទុះទូរសព្ទឆក់ស្លាប់យ៉ាងអណោចអធ័ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រចេះ​:​ នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២១ករណីក្មេងស្រីម្នាក់​បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយហេតុការណ៍ផ្ទុះទូរស័ព្ទមួយគ្រឿងបន្ទាប់ពីបញ្ចូលភ្លើងទូរស័ពនឹងលេងទូរ​ស័ព្ទបណ្ដើរដែលស្ថិតនៅភូមិចុងកោះសង្កាត់កោះទ្រង់ក្រុងក្រចេះខេត្តក្រចេះ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ខេង កាណា​ ភេទស្រី​អា​យុ​១០​ឆ្នាំរស់នៅភូមិកើតហេតុខាងលើសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្មេងស្រីដែលស្លាប់នោះបណ្ដាល​មកពីបញ្ចូលថ្មទូរស័ព្ទ​បណ្ដើរមើលរឿងបណ្ដើរហើយក៏បានដេកលង់លក់ដោយដាក់ទូរស័ព្ទកំពុងបញ្ចូលថ្មដាក់នៅលើទ្រូងស្រាប់មួយសន្ទុះក្រោយមកទូរស័ព្ទនោះក៏បានផ្ទុះតែម្ដងហើយក៏បណ្ដាលឲ្យក្មេងស្រីនោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

Sponsor

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យហើយ​សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕