រកសុីប្រកួតប្រជែងគ្នាឈ្មួញម្នាក់ហ៊ានទិញស្រូវពីប្រជាពល​រដ្ឋក្នុងតម្លៃខ្ពស់សង្ស័យមានឈ្មួញផ្សេងច្រណែនបាន​ប្រេី​សមត្ថកិច្ចម្នាក់ដែលគេហៅថា(តោខ្មៅ)មកឃាត់ខ្លួនឈ្មួញវៀតណាមម្នាក់ទៅសួរនិងទាលុយជាថ្នូរ១០០០ដុល្លារ​

រកសុីប្រកួតប្រជែងគ្នាឈ្មួញម្នាក់ហ៊ានទិញស្រូវពីប្រជាពល​រដ្ឋក្នុងតម្លៃខ្ពស់សង្ស័យមានឈ្មួញផ្សេងច្រណែនបាន​ប្រេី​សមត្ថកិច្ចម្នាក់ដែលគេហៅថា(តោខ្មៅ)មកឃាត់ខ្លួនឈ្មួញវៀតណាមម្នាក់ទៅសួរនិងទាលុយជាថ្នូរ១០០០ដុល្លារ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ​:​ ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរីខេត្តតាកែវកំពុង​តែជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ក្រុម​ឈ្មួញ​ទិញហើយ​ស្រូវ​ពលរដ្ឋ​ខ្លះ​ក៏រង​ការ​ខូចខាតដោយសា​តែ​ទុកចោលដោយមិន​ដោមិនមានឈ្មួញ​ចូល​ទិញនិង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើររឿង​ដឹក​ជញ្ជូន​យក​ទៅ​លក់​ផងដែរ។

ពលរដ្ឋ​នៅ​ក្នុងស្រុក​អង្គរបុរីគឺ​បានអោយដឹងថាឈ្មួញ​ម្នាក់​ឈ្មោះ​ អា​ត្រឿ​ង ដែរជា​ជនជាតិ​វៀតណាមមករស់នៅ​លេីទឹកដី​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​និងជាឈ្មួញម្នាក់​ចាំ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថ្លៃគួរសម្យដែល​ធ្វើ​ឱ្យ​ស្រូវ​ពលរដ្ឋ​រាប់​ម៉ឺន​ហិ​កតា​មាន​ទីផ្សារ​ជា​ធម្មតា​វិញ​។

Sponsor

ប៉ុន្តែ​ជា​អកុសលកាលពី​រសៀលថ្ងៃ​ទី​១១ខែមេសាឆ្នាំ​២០២១ ស្រាប់តែ​លោក ផុ​ក សា​រ៉ុ​ម មន្ត្រី​នគរបាល​ស្រុក​អង្គរបុរីបាន​ចុះ​មក​ឃាត់​ខ្លូ​ន​ឈ្មួញ​ឈ្មោះ​ អា​ត្រឿ​ង​ យក​ទៅ​អធិការដ្ឋាន​ដោយ​គ្មាន​មូលហេតុ​។

ពាក់ព័ន្ធ​ករណី​​នេះឈ្មួញឈ្មោះ​ អា​ត្រឿ​ង បាន​រៀបរាប់​ប្រាប់​ថាគឺ​ពិតជា​មាន​មន្ត្រី​នគរបាល​ឈ្មោះ ផុ​ក សា​រ៉ុ​ម បាន​ចុះ​មក​ហៅ​លោក​ទៅ​អធិការដ្ឋាន​ពិតមែនពេល​ទៅ​ដល់​អ​ធិ​ការ​នគរបាល​ស្រុក​អង្គរបុរីស្រាប់តែ​មានឈ្មោះ​ ប៉ែន​ រ​ដ្ឋា ហៅ​(តោ​ខ្មៅ)ជាអធិការរង​ស្រុក​អង្គរបុរីនិយាយ​ប្រាប់​លោក​ត្រឿ​ង​ថា(បើ​ចង់​រួច​ខ្លូ​នត្រូវ​បង់លុយ​១០០០​ដុល្លារ​ទើប​រួច​ខ្លូ​ន​)

ឈ្មួញ​ឈ្មោះ​ អា​ត្រឿ​ង បាន​រៀបរាប់​បន្ត​ទៀត​ថាលោក​បាន​មក​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរដោយ​តម្លៃ​លើ​ឈ្មួញ​ដទៃ​ទៀត ហើយ​លោក​កំពុង​ទិញ​ស្រូវ​រាល់ថ្ងៃ​ពី​ពលរដ្ឋស្រាប់តែ​ក្រុម​មន្ត្រី​នគរបាល​ទូរស័ព្ទ​មក​ផងនិង​ចុះ​មក​ហៅ​លោក​ផងដើម្បី​ទៅ​ជួប​លោក​អធិការ​និយាយ តែ​រឿង​សុំ​លុយ​ពី​លោក​ក្នុង​តម្លៃ​ច្រើន​ហួសហេតុ​។

ពាក់ព័ន្ធ​ករណី​នេះសារ​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យុង ប៊ុ​ន​យ៉ុ​ន អធិការ​ស្រុក​អង្គរបុរីបាន​ទេដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។

ចំណែក​លោក ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​អង្គរបុរីបាន​ថ្លែងប្រាប់​ថាលោក​មិន​បានដឹង​រឿង​លោក​អធិការ​ចាប់​ឃាត់​ជន​ជាតិ​វៀតណាម​នោះ​ទេ​។

ប្រភពពី​ពលរដ្ឋបានអោយ​ដឹងទៀត​ថាឈ្មួញឈមោះ​ អា​ត្រឿ​ង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ដោះ​លែងអោយ​ទៅទិញ​ស្រូវ​បន្ត​ទៀតក្រោយ​ឃាត់​ខ្លូ​ន​ជាង​១០​ម៉ោងហើយ​ឈ្មួញ​ឈ្មោះ​ អា​ត្រឿ​ង​ បាននិយាយ​ថាខ្លួនមិន​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ទេព្រោះ​គ្មាន​លុយអយព្រោះ​សមត្ថកិច្ច​ទារ​លុយ​ច្រើន​ហួសហេតុ​ពេក​ ៕