ភ្នំពេញ: ឃាត់ខ្លួនផ្កាយ២ម្នាក់និងអ្នកពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំខ្លូនសួរនាំដោយល្មើសបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីផឹកស៊ីរាំច្រៀងនិងប៉ាតម្ស៉ៅដល់អ្នកជួលបន្ទប់របស់ខ្លួននៅយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២១នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ផ្លូវវេងស្រេងភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំជាម្ចាស់ទីតាំងផ្ទះជួលឋានៈអនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិឋានន្តរស័ក្តិឧត្តមសេនីយ៍ទោផ្កាយពីរ។
ទី២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរអ្នកបំរើការការនិង
ទី៣-ឈ្មោះ កុក ឃី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរអ្នកបំរើការឱ្យ អ៊ុង ចាន់ធួក ។
ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់ ។
សមត្ថកិច្ចឱ្យដឹងទៀតថាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ មានជ័យបានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលបានធ្វើសកម្មភាពប្រមូលផ្តុំកម្មករនិងប្រជាពលរដ្ឋ ចន្លោះពី៣០ទៅ៤០នាក់ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន(អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀងលេងប៉ាតម្ស៉ៅនៅក្នុងទីតាំងរបស់ខ្លួន។
ក្រោយការឃាត់ខ្លួនបុរសទាំង៣នាក់នេះកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្តបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

