ស្រី្ត​ម្នាក់​សង្ស័យ​មានវិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ឆ្ងន់ឆ្ងរដើរ​យំតាម​ផ្លូវ​សំដៅ​មក​លោតទឹកនៅលើ​ស្ពាន​ជ្រោយចង្វារបញ្ចប់ជីវិតតែ​មិនបាន​សម្រេច​ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់ពេល

ស្រី្ត​ម្នាក់​សង្ស័យ​មានវិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ឆ្ងន់ឆ្ងរដើរ​យំតាម​ផ្លូវ​សំដៅ​មក​លោតទឹកនៅលើ​ស្ពាន​ជ្រោយចង្វារបញ្ចប់ជីវិតតែ​មិនបាន​សម្រេច​ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់ពេល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​: នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួ​សារ​ដើរ​យំ​តាមផ្លូវសំដៅ​មក​លោតទឹកបញ្ចប់ជីវិត​នៅលើ​ស្ពាន​ជ្រោយចង្វារតែ​មិនបាន​សម្រេច​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការណ៍​គោលដៅ​ឃាត់ខ្លួន​ទាន់ហេតុការណ៍នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០និង​២០​នាទី​យប់​ទី​១៨ខែមេសាឆ្នាំ​២០២១ស្ថិតនៅ​ចំណុច​គល់ស្ពាន​ជ្រោ​យចង្វារត្រើយ​ខាងកើត​ក្នុង​សង្កាត់​ស្រះចកខណ្ឌដូន​ពេញរាជធានីភ្នំពេញ។​

​ប្រភពពីកន្លែងកេីហេតុបានអោយដឹងថាស្រ្តីដែលមកលោត​ទឹកនោះឈ្មោះ សុខ ខេង ភេទ​ស្រីអាយុ​២៥​ឆ្នាំជនជាតិខ្មែរមុខរបរ​សំអាងការ ស្នាក់នៅ​ផ្សារ​សាម​ហាន់សង្កាត់​ទួល​សង្កែ​ទី​១ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

Sponsor

​សមត្ថកិច្ច​ប្រចាំ​គោលដៅ​បាន​ឲ្យ​ដឹងថាគាត់​បានឃើញ​ស្ត្រី​រងគ្រោះ​ខាងលើដើរ​បណ្តើ​រយំ​បណ្តើរ​ពី​លិចទៅ​កើតសំ​ដៅ​ឡើង​ស្ពាន​ជ្រោយចង្វារខណៈ​មកដល់​ចំណុចកើតហេតុ​ខាង​លើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​សួរនាំទើប​ដឹងថា​ស្ត្រី​រូបនោះ​មាន​វិបត្តិ​ក្នុង​គ្រួសារហើយ​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​។

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ថាប្ដី​របស់គាត់​តែងតែ​ធ្វើបាប​ផ្លូវចិត្ត​យ៉ាង​ធ្ងន់​ធ្ងូ​រតែងតែ​ប្រច​ណ្ឌ័​គាត់​មិនមាន​ហេតុផល រក​រឿង​គាត់​ស្ទើរ​រាល់ថ្ងៃទើប​គាត់​សម្រេចចិត្ត​មក​បញ្ចប់ជីវិត​លោតទឹក​សម្លាប់ខ្លួនតែ​មិនទាន់បាន​លោត​ផង​ត្រូវ​សមត្ថកិច្ច​ឃាត់​តែម្ដង​។​ ​

ក្រោយ​ហេតុការណ៍សមត្ថកិច្ច​បាន​ទាក់ទង​ប្ដី​ឲ្យ​មក​យក​ត្រលប់​ទៅផ្ទះ​វិញ​បាត់ទៅ​៕