រណ្ដៅ​បូមខ្សាច់មួយកន្លែងនៅភូមិល្វាបាក់រណ្តៅបណ្តាលអោយស្លាប់កម្មករជាបន្តបន្ទាប់អាជ្ញាធររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំធ្វេីដូចជាមិនដឹង

រណ្ដៅ​បូមខ្សាច់មួយកន្លែងនៅភូមិល្វាបាក់រណ្តៅបណ្តាលអោយស្លាប់កម្មករជាបន្តបន្ទាប់អាជ្ញាធររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំធ្វេីដូចជាមិនដឹង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​: កម្មករ​បូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើត​ហេតុខណៈ​ដែលបុរសរូបនេះចុះទៅរបចំទុយោរបូមខ្សាច់នៅក្នុងរណ្តៅបណ្តាលឲ្យបាក់ដីខ្សាច់សង្កត់ក្នុងរណ្តៅហេតុការណ៍នេះកេីតឡេីង ​កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០​២១នេះនៅក្នុងភូមិល្វាឃុំស្វាយរំពារស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ​ មុត គន្ធា ភេទប្រុសអាយុ៤០ឆ្នាំមានទី​លំនៅក្នុងភូមិត្រងិលឃុំត្រងិលស្រុកកំពង់លែងខេត្តកំពង់​ឆ្នាំង ។

Sponsor

ប្រភពព័ត៌មាន​នៅមុនពេលកើតហេតុមានគ្នា២នាក់បានបូមខ្សាច់នៅ​រណ្តៅខ្សាច់មួយកន្លែងក្នុងភូមិឃុំកើតហេតុខាងលើ ហើយម្នាក់នៅខាងលើឯជនរងគ្រោះបានចុះទៅខាងក្រោម ក្នុងរណ្តៅខ្សាច់នោះដើម្បីរៀបចំម៉ាស៊ីនបូមខ្សាច់នេះឡើងមកខាងលើដូចរាល់ដង ។

នៅពេលដែលធ្វើសកម្មភាពបូមខ្សាច់នេះក៏ស្រាប់តែគំនរខ្សាច់ដែលនៅខាងលើបាក់សង្កត់តែម្តងភ្លាមៗនោះបានហៅគ្នីគ្នាមកជួយសង្រ្គោះដែរតែជួយមិនទាន់ក៍បណ្តាលឲ្យជនរងគ្រោះបានស្លាប់ក្នុងគំនរខ្សាច់នេះតែម្តង ។

លោក ប៉ាល់ ជឿន អធិការស្រុកកំពង់លែងបានឲ្យដឹងថា នេះជាលើកទី២នៅឃុំស្វាយរំពាស្រុកកំពង់លែងដែលមានករណីបាក់ខ្សាច់សង្កត់ស្លាប់មនុស្សនេះ។

ពេលសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារក្រោយពីពិនិត្យសាកសពរួច ។

អាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុននេះរកស៊ីមានគ្នាបីនាក់​១.ឈ្មោះ​ មុត កុសល ភេទប្រុស អាយុ៣៥ឆ្នាំ
២.ឈ្មោះមុត គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់ ) ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែងនិង
៣.ឈ្មោះសឹម សេង ភេទប្រុស អាយុ៤០ឆ្នាំមានទីលំនៅក្នុងភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សូមរំលឹថាកាលពីឆ្នាំ២០២០អ្នកសារព័ត៌មានយើងបានចុះ​ផ្សាយម្តងរួចមកហើយរឿងរណ្តៅដីបូមខ្សាច់ ក្នុង ភូមិ ល្វា ឃុំ ស្វាយរំពារ សុំច្បាប់បូមខ្សាច់ក្នុងទ្រង់ទ្រាយតូចដោយប្រើម៉ាស៊ីនតូចៗក្នុងការបូមខ្សាច់តែការអនុវត្តន៍ខុសក្នុងសៀវភៅបន្ទុកប្រើម៉ាស៊ីនឡានបូមខ្សាច់ក្នុងទ្រង់ទ្រាយធំៗ អ្នកសារព័ត៌មានយើងធ្លាប់បានរាយការណ៍ជូន មន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ឆ្នាំងផងដែរនៅក្នុងឆ្នាំ២០២០ប៉ុន្តែមន្ទីរ រ៉ែ និងថាមពល,ខេត្តកំពង់ឆ្នាំងមិនចាត់វិធានការតែនៅក្នុងឆ្នាំ២០២១រណ្តៅដីបូមខ្សាច់នៅក្នុង ភូមិ ល្វា ឃុំ ស្វាយរំពារ បានធ្វើឲ្យមនុស្សស្លាប់កាន់តែកើនឡើងហើយ មន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ក៏មិនចាត់ការដែរ ៕