អ្នករកសុីពេលយប់សូមប្រុងប្រយត្ន័មានអាជីករម្នាក់ត្រូវជនសង្ស័យមួយក្រុមធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូខណះគាត់ជិះទៅទិញត្រីបានសម្រេចនៅខណ្ខព្រែកញ្នៅ

អ្នករកសុីពេលយប់សូមប្រុងប្រយត្ន័មានអាជីករម្នាក់ត្រូវជនសង្ស័យមួយក្រុមធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូខណះគាត់ជិះទៅទិញត្រីបានសម្រេចនៅខណ្ខព្រែកញ្នៅ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ អាជីករម្នាក់ជិះម៉ូតូទៅទិញត្រីយកមកលក់នៅតាមភូមិត្រូវក្រុមចោរធាក់ប្លន់យកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ​២០២០​បានសម្រេចហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីទើបភ្លឺថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ម៉ូតូដែលចោរប្លន់នោះម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ 4340។ ម្ចាស់មិនចាំអក្សរ ( 1AB—- )។

Sponsor

ជនរងគ្រោះឈ្មោះ ធឹម ស៊ុន ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ​ទិញត្រីលក់តាមភូមិស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់​ចោម​ចៅទី៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិ​បូរតាផង់ឃុំត្រពាំងក្រញ៉ូងស្រុកតាំងកក់ខេត្តតាកែវ​។

​ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅជិះតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះគោល​បំ​ណងទៅទិញត្រីនៅផ្សារព្រែកព្នៅលុះជិះម៉ូតូមកដល់​ចំណុចកើតហេតុក៏ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូហុងដាឌ្រីម ២គ្រឿង មិនចាំស៊េរី និងស្លាកលេខបានធ្វើសកម្មភាពធាក់ម៉ូតូរបស់គាត់បណ្តាលឲ្យដួលហើយជនសង្ស័យបានលើក​យកម៉ូតូរបស់គាត់។

តែនៅពេលនោះគាត់ស្រែកថាចោរៗដែរតែអត់មានបងប្អូនធ្វើដំណើរតាមផ្លូវទេ។ 

ចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកេីត​ហេតុបាត់ដោយសុវត្តភាព

ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលភ្លាមៗនោះជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនៅគោលដៅ​ភ្លាមៗហើយកំ​លាំងសមត្ថកិច្ចនៅតាមគោលដៅបានទាក់ទងទៅបណ្តាលគោលដៅផ្សេងផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង​នៅប៉ុស្តិ៍នគរបាលសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីជួយអន្តរាគមន៍ផងដែរ​៕